ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំដោយលោកវ.ត្រី តាំង សុខ ហេង មេបញ្ជាការ កងរាជអាវុធហត្ថស្រុកម៉ាឡៃ ក្រោមបញ្ជារបស់លោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានទទួលពត៌មាន និងចុះស្រាវជ្រាវ ករណីៈនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងឃាត់ខ្លួនបានជនសង្ស័យជាបន្ដបន្ទាប់ចំនួន០៤នាក់៖
១.ឈ្មោះប៊ុត ឈឺន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្បបន្ទាយមានជ័យពាក់ព័ន្ធករណីៈនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និង ប្រើប្រាស់គ្រឿងញៀន ។
២.ឈ្មោះថា ពន្លក ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ (មានគ្រឿងញៀនចំនួន០២កូនថងតូច) ពាក់ព័ន្ធករណីៈនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងករណី រក្សារទុក ប្រើប្រាស់គ្រឿងញៀន ។
៣.ឈ្មោះ រ៉ា តួ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ(មានគ្រឿង ញៀនចំនួន០២កូនថងតូច)
ពាក់ព័ន្ធករណីៈនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងករណី រក្សារទុក ប្រើប្រាស់គ្រឿងញៀន ។
៤.ឈ្មោះទូច សីហា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិនបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ វត្ថុតាងរួមមាន
១,គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៩កូនថង់
២,គ្រឿងញៀនប្រភេទគ្រប់ពណ៌ផ្កាឈូក ចំនួន០២គ្រាប់
៣,ជញ្ជីញសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២ គ្រឿង
៤,កូនថងសម្រាប់ច្រកគ្រឿងញៀន ចំនួន០១ប្រអប់
៥,កាំភ្លើងខ្លីកែច្នៃ ចំនួន០២ដើម
៦,គ្រាប់កាំភ្លើង ចំនួន០៨គ្រាប់ ពាក់ព័ន្ធករណីៈនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងករណីជួញដូរ រក្សារទុក ប្រើប្រាស់គ្រឿងញៀន នៅចំណុចៈភូមិ កោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្បបន្ទាយមានជ័យ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំង០៤នាក់ បានសារភាពថាពួកគេពិតជាបាននាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងជួញដូរ រក្សាទុក ប្រើប្រាស់គ្រឿងញៀន ពិតប្រាកដមែន និង បានពិនិត្យធ្វើតេស្តទឹកនោម រកឃើញវិជ្ជមាន (+) មានសារធាតុញៀនទាំង០៤នាក់។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមមតិវិធី។







Post a Comment