Top News

ខឹងជីតាស្តីបន្ទោសរឿងយកបារីគាត់ជក់ទាញកាំបិតបុ័ងតោកាប់ទៅលើលោកតាជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់.!👇



ខេត្តកំពង់ស្ពឺ៖  នៅថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២៥ វេលាម៉ោង៧,០០នាទីព្រឹក មានឈ្មោះ​ សុន ង៉ែត ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិព្រៃក្តី ឃុំរលាំងចក ស/ទ (ស្ពឺ)  បានមកដាក់ពាក្យ​បណ្តឹងទៅលើឈ្មោះ ផាន សុភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃក្ដី ឃុំរលាំងចក ស្រុក ស/ទ ក/ស្ពឺ។

ថ្ងៃទី២១ខែតុលាឆ្នាំ២០២៥​ វេលាម៉ោង​១:៣០នាទី​រំលងអធ្រាត ឈ្មោះ​សុន ង៉ែត កំពុងសម្រាកនៅក្រោមផ្ទះស្រាប់តែលឺសម្លេងឪពុក ឈ្មោះ ឈៀ ខេន  អាយុ៨០ នៅខ្ទមជិតផ្ទះចម្ងាយប្រហែល៤ម៉ែត្រ បានលឺសម្លេងស្រែកក៏បានចេញមកមើល ឃើញឈ្មោះ សុភ័ណ្ឌ កាន់កាំបិតបុ័ងតោ ហើយឪពុកមានរបួសប្រាប់ថាឈ្មោះ សុភ័ណ្ឌ កាប់គាត់ ក្រុមគ្រួសារបានបញ្ជូនទៅនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

   -វេលាម៉ោង៩,០០នាទីព្រឹក ថ្ងៃទី២១.១០.២០២៥  កម្លាំងជំនាញស្រុក សហការជាមួយប៉ុស្តិបានឃាត់ឈ្មោះ ផាន សុភ័ណ្ឌ មកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលនិងបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតបុ័ងតោកាប់ជីតារបស់ខ្លួន ពិតប្រាកដមែន។+ មូលហេតុ ខឹងជីតាស្តីបន្ទោសរឿងយកបារីគាត់ជក់។ 

ដកហូតកាំបិតបុ័ងតោ១ ករណីខាងលើនេះ ជំនាញកំពុងសាកសួរកសាងសំណុំរឿងតាមនីតិវិធី។







Post a Comment

Previous Post Next Post

Kdaily-news ads