Top News

រដ្ឋបាលស្រុកកែវសីមា បើកការដ្ឋាន សាងសង់ផ្លូវបេតុងអាមេថ្មី ប្រវែង ៦៨០ ម៉ែត្រ ជូនប្រជាពលរដ្ឋ ដោយប្រើប្រាស់ដោយថវិកាអភិវឌ្ឍន៍ស្រុក..

(ខេត្តមណ្ឌលគិរី)៖ រដ្ឋបាលស្រុកកែវសីមា នៅព្រឹកថ្ងៃទី១៦ខែតុលា២០២៥ បានចាប់ផ្ដើមបើកការដ្ឋាន សាងសង់ផ្លូវបេតុងអាមេ១ខ្សែថ្មីប្រវែង 680 ម៉ែត្រ ទទឹង 5 ម៉ែត្រកម្រាស០.១៥ម ដែលត្រូវចំណាយថវិកាអភិវឌ្ឍស្រុក77០.លានជាង ឋិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ដើម្បីជួយឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក និងដឹកជញ្ជូនទំនិញប្រចាំថ្ងៃ។ គម្រោងនេះ ជាផ្នែកមួយនៃថវិកាអភិវឌ្ឍន៍ស្រុកកែវសីមាឆ្នាំ 2025។ ដែលមានគោលបំណងលើកកម្ពស់គុណភាពជីវភាពសង្គមនិងសេដ្ឋកិច្ចក្នុងតំបន់ជនបទ។


លោកខឹម ចាន់ផល ប្រធានក្រុមប្រឹក្សាស្រុក កែវសីមាបានឲ្យដឹងថាល ការសាងសង់ផ្លូវនេះ គឺជាការឆ្លើយតបទៅនឹងសំណើប្រជាពលរដ្ឋក្នុងភូមិ។ 

លោកបន្ថែមថា រដ្ឋបាលស្រុកនិងបន្តពង្រីកគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ និងសាធារណៈ ផ្សេងៗទៀត ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។


លោក សុះ មុី ឡែន អភិបាលរងស្តីទីស្រុកកែវសីមា បញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋថា"ខ្ញុំសូមជំរាបជូនជ្រាបការសាងសង់ផ្លូវបេតុងរបស់ស្រុកនេះគឺជា ជាប្រាក់ដែលបងប្អូនប្រជាពលរដ្ឋយើងរួមចំណែកក្នុងការបង់ពន្ធជូនរដ្ឋ ដូច្នេះ សូមជំរាបថា គឺប្រាក់នោះហើយ ដែលរាជរដ្ឋាភិបាល ផ្តល់មកវិញដើម្បីអភវឌ្ឍនផ្លូវនេះជូនបងប្អូនយើងដដែល។ 

ប្រជាពលរដ្ឋក្នុងតំបន់បានបង្ហាញអំណរ គុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុក ដែលបានអនុវត្តគម្រោងនេះ ជាប្រយោជន៍សាធារណៈ ពួកគេបាននិយាយថា ផ្លូវថ្មីនេះនឹងជួយ អភិវឌ្ឍន៍សកម្មភាពពាណិជ្ជកម្ម នៅក្នុងតំបន់ សូមស្តាប់ នៅប្រសាសន៍ប្រជាពលរដ្ឋ...








...

Post a Comment

Previous Post Next Post

Kdaily-news ads