Top News

ថ្នាក់ដឹកនាំស្រុកកែវសីមា បង្ហាញស្មារតីទទួលខុសត្រូវ និងមនុស្សធម៌ខ្ពស់ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនកងអនុសេនាធំទី២!


មណ្ឌលគិរី៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក ខឹម ចាន់ផល ប្រធានក្រុមប្រឹក្សាស្រុកកែវសីមា និងលោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងថវិកា ជូនដល់ កងអនុសេនាធំទី២ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កម្លាំងកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ។

អំណោយដែលបានផ្តល់ជូនរួមមាន ថវិកាចំនួន ១លានរៀល, អង្ករចំនួន ៤០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលបង្ហាញយ៉ាងច្បាស់ពីស្មារតីយកចិត្តទុកដាក់ ក្តីស្រឡាញ់ និងការគាំទ្រយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំស្រុក ចំពោះកម្លាំងប្រដាប់អាវុធ។

ថ្នាក់ដឹកនាំ និងកម្លាំងកងអនុសេនាធំទី២ បានសម្តែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ និងឈរជាប់ជានិច្ចជាមួយកងកម្លាំងការពារជាតិ។

សកម្មភាពមនុស្សធម៌ និងការចុះសួរសុខទុក្ខនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ពីភាពសាមគ្គីរវាងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ក្នុងការរួមចំណែកថែរក្សាសន្តិភាព សុវត្ថិភាព និងស្ថិរភាពសង្គមជាតិ។អត្ថបទ ដោយ ឃិន សុខន









Post a Comment

Previous Post Next Post

Kdaily-news ads