Top News

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បង្ហាញស្មារតីមនុស្សធម៌ និងសាមគ្គីភាពខ្ពស់ គាំទ្រជនភៀសសឹក និងវីរកងទ័ពជួរមុខ!



(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត រួមជាមួយ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា ព្រមទាំងថ្នាក់ដឹកនាំសមាគម បាននាំយកស្បៀងអាហារយុទ្ធសាស្ត្រ និងសម្ភារៈចាំបាច់ជាច្រើន ប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ចែងបញ្ជូនបន្តជូនដល់ជនភៀសសឹកដែលរងគ្រោះ និងវីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីជាតិ។

ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលបានបង្ហាញពីការគាំទ្រ និងការសហការយ៉ាងជិតស្និទ្ធ រវាងអង្គការសង្គមស៊ីវិល និងរដ្ឋបាលខេត្ត ក្នុងការឆ្លើយតបនឹងស្ថានការណ៍លំបាក និងការពារសន្តិសុខជាតិ។

ការរួមចំណែកដ៏មានអត្ថន័យនេះ បង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការទទួលខុសត្រូវសង្គមដ៏ខ្ពង់ខ្ពស់របស់សាខាសមាគមនារីកម្ពុជាខេត្តត្បូងឃ្មុំ ដែលតែងតែឈរជាមួយប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ក្នុងគ្រប់កាលៈទេសៈ។

សកម្មភាពមនុស្សធម៌នេះ មិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទឹកចិត្តយ៉ាងធំធេង ផ្តល់កម្លាំងចិត្ត និងជំនឿជាក់ដល់វីរកងទ័ព និងជនភៀសសឹក ក្នុងការបន្តឈរជើងរួមគ្នា ដើម្បីការពារជាតិ សន្តិភាព និងសុខសន្តិភាពរបស់ប្រជាជនកម្ពុជា៕អត្ថបទ ដោយ ឃិន សុខន












Post a Comment

Previous Post Next Post

Kdaily-news ads