ខេត្តមណ្ឌលគិរី )៖ ក្រោមការដឹកនាំ និងការណែនាំយ៉ាងយកចិត្តទុកដាក់របស់ លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី មន្ទីរបានបន្តអនុវត្តការងារថែទាំ និងជួសជុលផ្លូវដី ផ្លូវខេត្តលេខ ៣៧៦៦ (ផ្លូវជីមៀត) ដោយមានគោលបំណងធានាឱ្យបាននូវសុវត្ថិភាពចរាចរណ៍ និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
នៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសរបស់មន្ទីរ បានអនុវត្តការងារថែទាំផ្លូវដី ចាប់ពី PK00+000 ដល់ PK35+000 ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
១. ការងារស្រោចទឹក និងកៀរកិនផ្លូវ
សម្រេចបានប្រវែង ១,២៣៥ ម៉ែត្រ
(ចន្លោះគម 16+990 ដល់ គម 18+445)
សរុបសម្រេចបានបូកសរុបចាប់តាំងពីដើមគម្រោង៖ ៨.៧៨៥ គីឡូម៉ែត្រ
២. ការងារកៀរចិញ្ចើមផ្លូវ
សម្រេចបានប្រវែង ៣៥០ ម៉ែត្រ
(ចន្លោះគម 16+860 ដល់ គម 18+370)
សរុបសម្រេចបានបូកសរុប៖ ៥.១៥០ គីឡូម៉ែត្រ
ការអនុវត្តការងារខាងលើ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក្នុងការថែរក្សាបណ្តាញផ្លូវឱ្យមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង និងចូលរួមលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងមូលដ្ឋានខេត្ត។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី នឹងបន្តអនុវត្តការងារថែទាំ និងជួសជុលបណ្តាញផ្លូវនានា យ៉ាងសកម្ម និងជាប់លាប់ ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋជាអាទិភាព៕អត្ថបទ ដោយ ឃិន សុខន










Post a Comment