ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះលេបត្របាក់ ផ្ទះប្រជាពលរដ្ឋមួយកន្លែងចំនួន៣ល្វែងជាប់គ្នាដែលស្តុកគ្រឿងអេឡិចត្រូនិចចាស់ៗ រងការខូចខាតអស់ស្ទើរទាំងស្រុង បណ្តាលអោយម្តាយនិងកូន២នាក់បានស្លាប់ក្រោយពីបញ្ជូនមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវ២៤៧ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋប្រាប់មកសារព័ត៌មាន ដែលចុះទៅផ្សាយផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងខ្មៅលាយលំអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅចេញពីផ្ទះដែលស្តុកគ្រឿងអេឡិចត្រូនិកចាស់ៗខាងលើ ។ ភ្លាមៗនោះប្រជពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដេីម្បីឲ្យទាក់ទងបន្តទៅមន្ត្រីជំនាញនៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ ចេញរថយន្ដមកធ្វេីការអន្តរាគមន៍បាញ់ពន្លត់ និងធ្វេីរុករកមនុស្សដែលជាប់គាំងក្នុងផ្ទះកេីតហេតុខាងលេីចំនួនបីនាក់ ដោយរងចាំរថយន្ដសង្រ្គោះរបស់មន្ទីរពេទ្យអស់រយ:យូរ ទេីបមន្ត្រីជំនាញបានសម្រេចចិត្តយករថយន្ដពន្លត់អគ្គិភ័យដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ តែជាអកុសលស្រ្តីចំនួនពីរនាក់ជាម្ដាយនិងកូនបានស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
ករណីអគ្គិភ័យនេះបានលេបត្របាក់ផ្ទះ ចំនួន៣ល្វែងស្ទើរទាំងស្រុង រួមទាំងសម្ភារៈគ្រឿងអេឡិចត្រូនិចចាស់ៗ ឆេះអស់ទាំងស្រុង។
ប្រតិបត្តិការនេះបានប្រេីប្រាស់ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , រថយន្តទីក្រុងជ្រោយចង្វារ , រថយន្តទីក្រុងកោះពេជ្រ មកដល់ទីតាំងកន្លែងកេីតហេតុសហការគ្នាបាញ់ពន្លត់អស់ជាច្រើនគ្រឿង ទេីបរលត់និងគ្រប់គ្រង១០០% ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញពន្លត់អគ្គិភ័យបានធ្វេីហ៊ុមព័ទ្ធខ្សែនៅចំណុចផ្ទះកេីតហេតុ ដេីម្បីធ្វេីការស្រាវជ្រាវរកមូលហេតុនៃការឆាបឆេះ។
ចំណែកឯសពស្រ្តីរងគ្រោះពីរនាក់ម្ដាយនិងកូន សមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។












Post a Comment