(មណ្ឌលគិរី)៖ ស្នងការនៃស្នងការនគរខេត្តមណ្ឌលគិរី ក្រោមការដឹកនាំដោយដ៏ឈ្លាសវៃរបស់ លោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការខេត្តបានចង្អុលបង្ហាញ ដឹកនាំ ដោយលោកវីរៈសេនីយ៍ឯក នួន ហាន ស្នងការរង ជាអនុប្រធានក្រុមការងារ បានចុះពន្យល់ដល់ប្រជាពលរដ្ឋ អាជីវករ ក្នុងផ្សារការាសសាំង និងទីប្រជុំជនក្នុងក្រុង និងស្រុកទាំង ៥នៃខេត្តមណ្ឌលគិរី អំពីការ ការពារអគ្គីភ័យ។ គោលបំណងគឺដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋ ចំពោះហានិភ័យអគ្គីភ័យ និងសន្តិសុខសាធារណៈ។ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តបានបញ្ជាក់ថា" អគ្គីភ័យមិនអាចទប់បាន ប៉ុន្តែអាចការពារបាន ប្រសិនបើយើងរៀបចំទុកជាមុន។
សកម្មភាពនេះ ក៏ជាផ្នែកមួយនៃការអនុវត្តផែនការ វាយតម្លៃលក្ខណៈនិងការអប់រំ សន្តិសុខសាធារណៈ តាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីលេខ ១៥៣៥ ក.ផ.ផងងដែរ៕









Post a Comment