(ក្រុងសៀមរាប)៖ គម្រោងមូលនិធិឃុំសង្កាត់ ទឹកវិល និងសង្កាត់ក្របីរៀល ត្រូវបានដេញថ្លៃកាលពីថ្ងៃទី ៣១ តុលា ឆ្នាំ ២០២៥ ដើម្បីអភិវឌ្ឍសេវាសាធារណៈក្នុងសង្កាត់។
ប៉ុន្តែពាក់ព័ន្ធនឹងការប្រកួតដេញថ្លៃ មានបញ្ហារញ៉េរញ៉ៃ និងភាពមិនស្មើគ្នា៖
សង្កាត់ក្របីរៀល គណៈកម្មការសម្រចឆា ព្រោះខ្វះប៊ីតមិនគ្រប់លក្ខខណ្ឌច្បាប់ ទាំងបង្កភាពរញ៉េរញ៉ៃក្នុងការដេញថ្លៃ (ឆា) ។
ឯសង្កាត់ទឹកវិល ក្នុងបន្ទប់នឹងពេលវេលាមួយករណីស្រដៀងគ្នា គណៈកម្មាធិការ វេចខ្ចប់យកទៅខេត្ត ដើម្បីសុំអភិបាលខេត្តសម្រេច ឬអាចសុំចរចា អោយក្រុមហ៊ុនដែលគេក្រុមពេញចិត្ត (ដៃគូរៀបទុក)។
ការបង្កភាពរញ៉េរញ៉ៃនេះ គឺជាល្បិចរបស់ក្រុមហ៊ុន ដែលមានមហិច្ឆតាតែចង់បានគម្រោងផ្លូវនេះធ្វើ គ្រាដែលចរចាលុយទឹកតែមិនត្រូវជាមួយថ្នូរនៃក្រុមហ៊ុនផ្សេងៗ ដើម្បីកុំឱ្យក្រុមហ៊ុនផ្សេងចូលរួមដាក់សំណើ (ប៊ីត) ដើម្បីការរារាំងទើបដាក់ប៊ីតមិនគ្រប់បីតាមច្បាប់(លក្ខខណ្ឌ)។
ល្បិចនេះ មានការរួមគ្នារបស់ គណៈកម្មការលទ្ធកម្ម និងមន្ត្រីនៃនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនបក្សពួក។
សារព័ត៌មានយើងអំពាវនាវឱ្យ អាជ្ញាធរខេត្ត និងអង្គការទទួលខុសត្រូវ ត្រួតពិនិត្យ និងអនុវត្តច្បាប់យ៉ាងតឹងរឹង ដើម្បីធានាថា៖
ការដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ជាសាធារណៈអនុវត្តតាមច្បាប់ និងត្រឹមត្រូវ។
គ្មានការរញ៉េរញ៉ៃ ឬផ្តល់អត្ថប្រយោជន៍ពិសេសដល់ក្រុមហ៊ុនជាប្រព័ន្ធភាគី។
គណៈកម្មការនិងបុគ្គលពាក់ព័ន្ធទទួលខុសត្រូវចំពោះការបំពានច្បាប់ និងការរារាំង ទាំងបិទបាំងព័ត៌មាន។ ការត្រួតពិនិត្យ និងអនុវត្តតាមច្បាប់សាធារណៈ គឺសំខាន់ ដើម្បីធានាថា គម្រោងអភិវឌ្ឍសេវាសាធារណៈ មានភាពត្រឹមត្រូវ និងអាចទុកចិត្តបានសម្រាប់ប្រជាពលរដ្ឋ៕ (សូមរង់ចាំតាមដានបន្ត) អត្ថបទ ឃិន សុខ







Post a Comment