Top News

លោក សាន គឹមអ៊ាប ការងារដឹកនាំដោយសកម្មភាព មិនមែនដោយពាក្យ!


(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលស្រុកកែវសីមា ដឹកនាំដោយ លោក សាន គឹមអ៊ាប អភិបាលនៃគណៈអភិបាលស្រុកកែវសីមា បានដឹកនាំមន្ត្រីរដ្ឋបាលភូមិ-ឃុំ ព្រមទាំងលោក អាចារ្យ រៀបចំសោភ័ណភាព និងបរិស្ថានជុំវិញតំបន់ ក្រុងពាលី ដែលជាកន្លែងតំកល់ដាក់ រូបសំណាកលោកតាក្រហម ក លើខ្នងភ្នំ គិរីបរិព័ន្ធ។ ការរៀបចំនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សក្ដានុពលទេសចរណ៍ បង្កើតជាចំណុចសំចតដ៏មានអត្ថន័យសម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក ភ្ញៀជាតិនិងអន្តរជាតិ មុននឹងធ្វើដំណើរទៅដល់ទីរួមខេត្តមណ្ឌលគិរី ។ ដោយទាំងនោះភ្ញៀវអាចសំចតអុចធូប គោរពបូជា និងបួងសួងសុំសេចក្តីសុខ សំណាងល្អ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។

សកម្មភាពនេះបង្ហាញឱ្យឃើញពី ការយកចិត្តទុកដាក់ វិស័យទេសចរណ៍ វប្បធម៌ និងជំនឿប្រពៃណី របស់ថ្នាក់ដឹកនាំស្រុកកែវសីមា ក្នុងការរួមចំណែកអភិវឌ្ឍមូលដ្ឋាន និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ៕អត្ថបទ ដោយ ឃិន សុខន









Post a Comment

Previous Post Next Post

Kdaily-news ads