(មណ្ឌលគិរី)៖ នាយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់បានអញ្ជើញចូលរួមក្នុង ពិធីអកអំបុក សំពះព្រះខែ និងបុកអំបុកបុណ្យប្រពៃណីខ្មែរ ដែលបានប្រារព្ធឡើងយ៉ាងសក្ដិសម ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពសាមគ្គី។
ឯកឧត្តម និងលោកជំទាវ បានចូលរួមបុកអំបុក ញ៉ាំអកអំបុក និងសំពះព្រះខែជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីអបអរសាទរបុណ្យអកអំបុកប្រពៃណីខ្មែរ ដែលជាពិធីបុណ្យសញ្ញាដែលបង្ហាញពីការថ្លែងអំណរគុណដល់ព្រះគ្រាប់ស្រូវ និងជាសម្រស់នៃវប្បធម៌បុរាណរបស់ជាតិខ្មែរ។
ក្នុងឱកាសនេះ ប្រជាពលរដ្ឋជាច្រើនបានថ្លែងអំណរគុណ និងសរសើរចំពោះឯកឧត្តម អភិបាលខេត្ត និងថ្នាក់ដឹកនាំ ដែលតែងតែអញ្ជើញចូលរួមក្នុងពិធីប្រពៃណី និងគាំទ្រកិច្ចការសង្គមយ៉ាងជាប់លាប់។ ពួកគាត់បាននិយាយថា ការចូលរួមរបស់ថ្នាក់ដឹកនាំខេត្តជួយលើកទឹកចិត្ត និងបង្កើនក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិខ្មែរ។
ដូចនេះ បុណ្យអកអំបុកឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី បានក្លាយជាព្រឹត្តិការណ៍ដ៏មានអត្ថន័យធំ ដែលបង្ហាញពីភាពសាមគ្គីភាព សប្បាយរីករាយ និងក្តីស្រលាញ់ចំពោះប្រពៃណីខ្មែរ ដែលគួរឱ្យអបអរសាទរយ៉ាងខ្លាំង៕ អត្ថបទ ឃិន សុខន












Post a Comment