Top News

ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ពាក់ព័ន្ធករណី ទទួលផលចោរកម្ម (ទិញលក់រថយន្ត) និងប្រើប្រាស់ឯកសារសារធារណៈក្លែង


កណ្តាល៖ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល បន្ទាប់ពីទទួលព័ត៌មានពីជនរងគ្រោះ ថាមានករណី ទទួលផលចោរកម្ម (ទិញលក់រថយន្ត) និងប្រើប្រាស់ឯកសារសារធារណៈក្លែង កើតឡើង ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ 

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ កម្លាំងជំនាញ បានចុះដល់កន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០១នាក់ យកមកអង្គភាព ដើម្បីធ្វើការសាកសួរ។

+សម្ភារៈបាត់បង់មានៈ ស្លាកលេខរថយន្ត ចំនួន ០២បន្ទះ។

+វត្ថុតាងចាប់យករួមមានៈ រថយន្ត ចំនួន ០១គ្រឿង, ទូរសព្ទចំនួន ០២ គ្រឿង, កាតគ្រីរថយន្ត ០១សន្លឹក និងឯកសារឈៀករថយន្តមួយច្បាប់, វិក័យប័ត្រទិញលក់រថយន្ត ០១ក្បាល, តាំប៉ុងផ្ដិតមេដៃចំនួន ០១, ឧបករណ៍សម្រាប់ដោះដូរស្លាកលេខរថយន្ត និងឧបករណ៍អេឡិចត្រូនិចក្នុងរថយន្តមួយចំនួន, បារីអេឡិចត្រូនិចមួយដើម។  

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។







Post a Comment

Previous Post Next Post

Kdaily-news ads