Top News

ឃាត់ខ្លួនបាន ៤ នាក់ ករណីប្រពន្ធចុង វាយនិងចាក់សាំង ដុតប្រពន្ធដើម !!


កម្លាំងជំនាញ នៃអធិការដ្ឋាន ក្រុងដូនកែវ នៅថ្ងៃទី ៣០ វិច្ឆិកា ២០២៥ បានឃាត់ខ្លួន ជនសង្ស័យស្រីប្រុស ៤នាក់ ដែលបានព្រួតគ្នា វាយប្រពន្ធដើម ឲ្យទ្រោមខ្លួន រួចចាក់សាំងដុត រងរបួសធ្ងន់ ។

ជនសង្ស័យ ០៥នាក់ ៖ ១-ឈ្មោះ នាង លីម៉េង ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរមេផ្ទះ ២-ឈ្មោះ នាង ផារី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ កសិករ  ៣-ឈ្មោះ វី សៀវម៉ី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរលក់ដូរ និង ៤-ឈ្មោះ វី ឈុនឈី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ចំណែក ៥-នៅជាកុមារ សមត្ថកិច្ច មិនឃាត់ខ្លួនទេ។

ជនរងគ្រោះ ឈ្មោះ លីម ឡៃហុន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិធន់មន់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ រងរបួសធ្ថន់ធ្ងរ ដោយឆេំរលាកភ្លើង ៩ កន្លែង ។





Post a Comment

Previous Post Next Post

Kdaily-news ads