នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១២ និង៣០នាទី នៅលើផ្លូវបេតុងភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ជនរងគ្រោះ ០១នាក់ មានឈ្មោះ រឿម ចាន់រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ទីលំនៅបច្ចុប្បន្នស្នាក់នៅសង្តាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឈប់ម៉ូតូដើម្បីនោម ដោយពុំបានដកសោចេញពីម៉ូតូ ក៏មានជនសង្ស័យបានដើរមកដល់ ហើយឡើងជិះម៉ូតូជនរងគ្រោះទៅបាត់ទៅ។
នៅមុនពេលកើតហេតុថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៥ វេលាម៉ោង៧និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនទៅលេងផ្ទះជួលបងប្អូននៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រហូតដល់វេលាម៉ោងកើតហេតុជនរងគ្រោះបានជិះម៉ូតូឆ្ពោះទៅបន្ទប់ជួលនៅទីក្រុងភ្នំពេញវិញ នៅពេលជិះតាមផ្លូវក៏ឈប់ម៉ូតូដើម្បីនោម ដោយពុំបានដកសោចេញពីម៉ូតូឡើយ ខណៈនោះក៏មានជនសង្ស័យបានដើរមកដល់ ហើយឡើងជិះម៉ូតូជនរងគ្រោះទៅបាត់ទៅ។ ភ្លាមនោះជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងផ្នែកនគរបាលយុត្តិធម៌ស្រុកអង្គស្នួល។ ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌បានបើកការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ។
នៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២៥ ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដ និងមានសម្របសម្រួលពីឯកឧត្ដព្រះរាជអាជ្ញាខេត្ដកណ្ដាល និងឯកឧត្ដមព្រះរាជអាជ្ញារាជធានីភ្នំពេញ កម្លាំងផ្នែកជំនាញស្រុក និងសហការជាមួយកម្លាំងប៉ុស្ដិ៍បឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យមួយនាក់រួមទាំងវត្ថុតាង
-ក្បាំងម៉ូតូ Honda dream ចំនួន០២ឈុត
-កាំភ្លើងកែច្នៃចំនួន ០១ដើម (ធ្វើពីបំពុងទុយោ)
-ម្សៅក្រាបសថ្លា សង្ស័យសារធាតុញៀន(ម៉ាទឹកកក) ០១កញ្ចប់ មានទម្ងន់ទម្ងន់ ៤,៨៨g ។
-ឧបករណ៍ប្រើប្រាស់ និងគ្រឿងវិចខ្ចប់សារធាតុញៀន ០១ចំនួន
-ម៉ូតូ០១គ្រឿងម៉ាក Honda dream ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1B-9860 ។
-ទូរស័ព្ទដៃ ចំនួន០២គ្រឿង ក្នុងនោះមានម៉ាកiPhone Xs Mak ពណ៌ទឹកប៊ិច និងម៉ាកម៉ាកOPPO ពណ៌ទឹកប៊ិចមួយគ្រឿង យកទៅអធិការរដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំ។
ជនសង្ស័យ មានគ្នាសរុបចំនួន០៤នាក់(ប្រុស)៖
១-ឈ្មោះ ប៉ាង ពង្សរិទ្ធ ហៅបណ្ដូល ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។(ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+))
២-ឈ្មោះ ថៃ ភេទប្រុស អាយុប្រហែល២៣ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណច្បាស់លាស់(គេចខ្លួន)។
៣-ឈ្មោះ ឧត្ដម ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណច្បាស់លាស់(គេចខ្លួន)។
៤-ឈ្មោះ រ៉ាក់ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណច្បាស់លាស់(គេចខ្លួន)។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យដែលឃាត់បាន ឆ្លើយសារភាពថា ខ្លួននិងបក្ខពួកមានឈ្មោះដូចខាងលើពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ចំពោះម៉ូតូនោះនៅឈ្មោះ ថៃ ជាអ្នកជិះ ។ ហើយជនសង្ស័យបានបន្តសារភាពទៀតថាខ្លួនចេះជួញដូរនឹងប្រើប្រាស់គ្រឿងញៀនរយ:ពេល៣ឆ្នាំមកហើយ ហើយខ្លួនធ្លាប់ជាប់ពន្ធនាគារមួយលើ រយៈពេល២០ថ្ងៃ ពីបទ៖ ទទួលផលចោរកម្ម នៅខេត្ដកំពង់ស្ពឺ ។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនិតិវិធី ៕











Post a Comment