Top News

បុរសម្នាក់ដែលប្រើអំពើហិង្សាលើស្ត្រីប្រកបមុខរបរម៉ាស្សា និងកោសជប់ នៅសង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!



ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីហិ ..;ង្សា។

ជនសង្ស័យឈ្មោះ​ មាឃ​ ម៉ារ៉ាឌី​ ភេទប្រុស​ មុខរបរ​ ជាងជួសជុសរថយន្ត​ មានទីលំនៅផ្ទះលេខ​១៣  ផ្លូវរទេះភ្លេីង​ ភូមិកាកាប​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៣ ខែ តុលា​ ឆ្នាំ២០២៥ នៅចំណុចហាងម៉ាស្សា និងកោសជប់ ផ្លូវរទេះភ្លេីង​ ភូមិតិក្ខបញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕




Post a Comment

Previous Post Next Post

Kdaily-news ads