(ខេត្តកណ្តាល)៖ លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយប្រាប់ថា!សមត្ថកិច្ចស្រុកឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគ្រឿងញៀនកើតហេតុនៅថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២៩២៥វេលាម៉ោង១០.០៥នាទី។
នៅត្រង់ចំណុចភូមិកណ្តាលឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល។
មានជនសង្ស័យចំនួន០២នាក់ប្រុស(ឃាត់ខ្លួន)
១-ឈ្មោះម៉េត គីមសេងភេទប្រុសឆ្នាំកំណើត១៩៩០ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)
២-ឈ្មោះពេជ្រ វុទ្ធី(ក្អាត់)ភេទប្រុស ឆ្នាំកំណើត១៩៩០ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិព្រែកប៉ុលឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
វត្ថុតាងចាប់យករួមមាន
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៤កញ្ចប់(តូច២មធ្យម៩ធំ៣)ទំងន់(៥៩,០៨ក្រាម)
២.សម្ភារៈវេចខ្ចប់និងប្រើប្រាស់ប្រាស់ថ្នាំញៀន
៣.ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១។
៤.ទូរស័ព្ទចំនួន២គ្រឿង។
លោកអធិការស្រុកកៀនស្វាយថា!នៅមុនពេលកើតហេតុខាងលើកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បន្ទាយដែកបានធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំបន្ទាយដែកពេលមកដល់ចំណុចកើតហេតុក៍បានជួបឈ្មោះម៉េត គីមសេងភេទប្រុសដោយមានការ
សង្ស័យកម្លាំងសមត្ថកិច្ចបានហៅអោយឈប់រួចធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៍សថ្លាសង្សយ័សារធាតុញៀន(ម៉ាកទឹកកក)ចំនួន៦កញ្ចប់(មធ្យម៤តូច២)រួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនឈ្មោះម៉េត គីមសេងយកមកប៉ុស្តិ៍ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះម៉េត គីមសេងបានសារភាពថាម្សៅក្រាមពណ័សថ្លាសង្ស័យសារធាតុ(ម៉ាទឹកកក) ចំនួន៦កញ្ចប់(តូច២ មធ្យម៤)ដែលសមត្ថកិច្ចដកហូតបានពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះពេជ្រ វុទ្ធី(ហៅក្អាត់)តម្លៃ៦០០០០០រៀល (ហុកសិបម៉ឺនរៀល)ដើម្បីយកមកលក់បន្តក្រោយបានចំលើយសារភាព របស់ឈ្មោះម៉េត គីមសេងបន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញបន្តទៅឃាត់ខ្លួនឈ្មោះពេជ្រ វុទ្ធី(ហៅក្អាត់)ភេទប្រុសនៅចំនុចផ្ទះរបស់ឈ្មោះពេជ្រ វុទ្ធី(ហៅក្អាត់) ស្ថិតនៅភូមិព្រែកប៉ុលឃុំបន្ទាយដែកដកហូតបានម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន៨កញ្ចប់(ធំ៣មធ្យម៥)សម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួននិងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១បន្ថែមទៀត។ក្រោយពីធ្វើការត្រួតពិនិត្យរួចកម្លាំងយើងបាននាំខ្លួនឈ្មោះពេជ្រ វុទ្ធី(ហៅក្អាត់) រួមនឹងវត្ថុតាងមកប៉ុស្តិបន្ទាយដែកដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះពេជ្រ វុទ្ធី(ហៅក្អាត់)បានសារភាពថាម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀនដែលសមត្ថកិច្ចរកឃើញនេះជារបស់ខ្លួនប្រាកដមែនហើយខ្លួនពិតជាបានលក់ថ្នាំញៀនទៅអោយឈ្មោះម៉េតគីមសេង តំលៃ៦០០០០០រៀល(ហុកសិបម៉ឺនរៀល)ប្រាកដមែន។ បញ្ជាក់៖ខ្ញុំបាទធ្លាប់លក់ថ្នាំញៀន
(ម៉ាទឹកកក)ទៅឲ្យឈ្មោះម៉េត គីម សេងចំនួន១០ដងក្នុងម្តងតម្លៃ(ហុកសិបមុឺនរៀល)ហើយខ្ញុំធ្លាប់ទៅទិញថ្នាំញៀន(ម៉ាទឹកកក) ពីជនមិនស្គាល់អត្តសញាណចំនួន៥ដងម្តងតម្លៃ១.៤០០.០០០៛(មួយលានបួនសែនរៀល)ដើម្បីយកមកវិចខ្ចប់លក់បន្តហើយខ្ញុំចែកចាយថ្នាំញៀន(ម៉ាទឹកកក)រយៈពេលមួយខែកន្លះនិងប្រើប្រាស់ថ្នាំញៀនរយៈពេលមួយឆ្នាំមកហើយ។
ក្រោយពីសួរនាំលើជនសង្ស័យកម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។






Post a Comment