Top News

ថៃគ្រោងដោះលែងយោធិនកម្ពុជាទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា តាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន!👇



កងទ័ពថៃគ្រោងដោះលែងយោធិនកម្ពុជាទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា។ នេះបើតាមការផ្សាយទាំងព្រមគ្នារបស់ The Nation Thailand និង Khaosod ដោយស្រង់សម្ដីកងទ័ពថៃនាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។

Khaosod បានផ្សាយថា កងទ័ពថៃនិងដោះលែងយល់ឃើញកម្ពុជាទាំង១៨ រូប នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា តាមច្រកអន្តរជាតិបានផាកកាត ខេត្តចន្ទបុរីរបស់ថៃ ត្រូវនឹងច្រកព្រំ ក្នុងខេត្តប៉ៃលិន របស់កម្ពុជា។

សូមរំលឹកថាកងទ័ពកម្ពុជាប្រមាណ ២០ រូបត្រូវបានកងទ័ពថៃគាត់ចាប់យកទៅឃុំខ្លួននៅវេលាម៉ោង៧÷៥០នាទីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ពោលគឺប៉ុន្មានម៉ោងតែប៉ុណ្ណោះ ក្រៅបទឈប់បាញ់ជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជាថៃ បានចូលជាធរមានវេលាម៉ោង០០ ឈានចូលថ្ងៃទី២៨ ខែកក្កដា។

ជាការកត់សម្គាល់ នៅកម្ពុជា បានទុកការផ្សាយរបស់ Khaosod លើការដោះលែងយោធិនកម្ពុជា ជាដំណឹងដែលអាចទុកចិត្តបាន ពីព្រោះថាកន្លងមកកាលពីចុងខែកក្កដា នៅពេលដែលKhoasod ផ្សាយថា កងទ័ពថៃនឹងដោះលែងយោធិនកម្ពុជាដែលថៃឃាត់ខ្លួន កាលណោះយោធាថៃពិតជាបានដោះលែងយោធិនកម្ពុជាចំនួន២រូប ពិតប្រាកដមែននៅថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៥។




Post a Comment

Previous Post Next Post

Kdaily-news ads