Top News

ករណីលោក ចិន ក្លែងខ្លួនជា ប៉ូលិសប៉ុស្តិ៍ រារាំង លោក វុទ្ធី សារព័ត៌មាន ក្នុងការថតរថយន្តដឹកសាច់បង្កកពីវៀតណាម គឺជារឿងដែល មើលមួយភ្លែតក៏ដឹងថាមានខ្នង.!

(ខេត្តត្បូងឃ្មុំ)៖ នៅយប់ថ្ងៃទី១៩ឈានចូលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥ លោក វុទ្ធីបង្ហោះរូប–វីដេអូ រូបលោក ចិន ពាក្យចេញពីមាត់ លោក ចិនផ្ទាល់ថា “ខ្ញុំជាប៉ូលិសប៉ុស្តិ៍ខាងក្រោយនោះ” ការបង្ហោះ វីដេអូរបស់លោក វុទ្ធី បានឃើញដល់ស្នងការខេត្តត្បូងឃ្មុំ តែម្តងចេញបដិសេធភ្លាមថា លោក ចិន

“មិនមែនជានគរបាលជាតិ” ហើយគួរឱ្យអស់សំណើចជាងនោះ— ទាមទារឲ្យ វុទ្ធី ទៅដាក់ពាក្យប្តឹងវិញ!

ប៉ុន្តែអ្វីកើតឡើងបន្ទាប់? រហូតដល់ ២១ វិច្ឆិកា ២០២៥ឈ្មោះ លោក ចិន កំពុងរត់ពឹងគេចរចា ទិញទម្លាក់ព័ត៌មានបាត់ទៅហើយ ជាសង្វាក់គួរឲ្យខ្មាស់ជាតិ!


សំណួរតែមួយដែលប្រជាពលរដ្ឋត្រូវសួរទាំងខេត្ត៖

.ប្រសិនបើ “មិនមែនជាប៉ូលិស” តាមស្នងការបដិសេធ

ហេតុអ្វីបានជាគាត់ក្លែងសម្លៀកបំពាក់ បង្ហោះអំណាចរារាំងសារព័ត៌មាន ហើយសកម្មភាពនៅតែរស់រវើកលើដីខេត្ត?


. ហើយអ្នកណាជាខ្នងដល់ថ្នាក់អាចជួយគាត់ ទិញព័ត៌មាន ពីអ្នកសារព័ត៌មាន?


គ្មានការចាប់ខ្លួន គ្មានការប្រកាស គ្មានការទទួលខុសត្រូវ

. នេះមិនមែនកំហុសលោក ចិនទេ នេះជាកំហុសស្នងការខេត្តត្បូងឃ្មុំផ្ទាល់!


សារព័ត៌មានរាល់ថ្ងៃនឹងបន្តតាមដានរឿងនេះវាយរហូតដល់ការពិតគ្មានអ្នកអាចបិទដោយលុយឬអំណាចក្រោមដីឡើយ៕អត្ថបទ ឃិន សុខន







Post a Comment

Previous Post Next Post

Kdaily-news ads