១. សូរិយោដីខេត្តត្រូវទទួលខុសត្រូវ ដោយជាក់លាក់ និងដាច់ខាត
ការដែលមន្ទីរសូរិយោដី បានឱ្យឈ្មោះ យ៉ុង យ៉ាន និង សំ អាត វណ្ណេត ដែលមិនមានទីលំនៅ ឬសិទ្ធិកាន់កាប់នៅតំបន់នេះ ហ៊ានដាក់ឈ្មោះចូលប្រព័ន្ធ និងទទួលបាន “កន្ទុយប័ណ្ឌ” លើដីរបស់អ្នកដទៃ បានបង្ហាញថា៖
*នេះមិនមែនជាកំហុសបច្ចេកទេស មិនមែនជាការយល់ច្រឡំ ប៉ុន្តែជាការឃុបឃិតខ្ទប់ប្រព័ន្ធ! កំហុសនេះកើតឡើងតែពីរភាគី៖
១. មន្ត្រីសូរិយោដី ដែលធ្វើភ្ជាប់ប្រព័ន្ធលើដីគេ
២. ជនពីក្រៅស្រុក ដែលដាក់ឈ្មោះប្រើពលកម្មពុករលួយ
ហើយរឿងទាំងអស់ដែលកើតឡើងក្រោមការគ្រប់គ្រងរបស់ មន្ទីរសូរិយោដីខេត្តមណ្ឌលគិរី ទាំងស្រុង។
២. មាត្រាច្បាប់ដែលសូរិយោដីត្រូវការទទួលខុសត្រូវ
ក) ច្បាប់ដីធ្លី ឆ្នាំ 2001 (Land Law 2001)
មាត្រា 30 – ម្ចាស់ដីដែលបានកាន់កាប់សន្តិភាពជាង 5 ឆ្នាំមានសិទ្ធិត្រឹមត្រូវលើដី
. លោក ហង្ស ជុង កាន់កាប់ ១៦ ឆ្នាំ — សិទ្ធិពេញលេញ!
មាត្រា 34 – ការក្លែងបន្លំឯកសារ ការចូលលុកលុយដីអ្នកដទៃ គឺជាបទល្មើស
. ការចេញកន្ទុយបាន់លើដីអ្នកដទៃ គឺជាអំពើ ក្លែងបន្លំជាក់ស្តែង។
មាត្រា 248–252 – ការចេញឯកសារដីដោយខុសច្បាប់ នាំឲ្យមន្ត្រីពាក់ព័ន្ធទទួលទោសព្រហ្មទណ្ឌ
. សូរិយោដីក្លែងបង្កើតព័ត៌មានក្នុងប្រព័ន្ធ → ទោសព្រហ្មទណ្ឌ!
ខ) ច្បាប់ព្រហ្មទណ្ឌ
មាត្រា 629 – ការក្លែងបន្លំឯកសាររដ្ឋ
.កន្ទុយប័ណ្ឌខុសច្បាប់ = ក្លែងបន្លំឯកសាររដ្ឋ
មាត្រា 630–631 – បទ «ប្រើឯកសារក្លែងបន្លំ»
. ជនពីខេត្តកណ្ដាល ២ នាក់ ត្រូវចូលស៊ើបអង្កេត
មាត្រា 595–597 – ការកេងប្រវ័ញ្ច និងលេបយកទ្រព្យអ្នកដទៃ
. សូរិយោដី និងជនជាប់ពាក់ព័ន្ធ → ទោសព្រហ្មទណ្ឌពេញទំហឹង
៣. ការបញ្ជាក់ពីឯកឧត្តម ជា ជុន ជាអធិបតីក្នុងវេទិកាសាធារណៈថ្នាក់ជាតិ
នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២៥ នៅវេទិការសាធារណៈថ្នាក់ជាតិ វត្តដាក់ដាំ ឯកឧត្តម ជា ជុន ពាក់ព័ន្ធករណីនេះ ឧត្ដមបានប្រកាសច្បាស់ថា៖
«មានតែសូរិយោដីប៉ុណ្ណោះ ដែលមានលេខម្ចាស់ពីនាក់នោះ ព្រោះ សូរិយោដីជាអ្នកធ្វើភ្ជាប់ប្រព័ន្ធ!»ពាក្យនេះជាកាំបិតបើកវាស
ដែលបញ្ជាក់ថា មន្ទីរសូរិយោដីមណ្ឌលគិរី ជាមេហេតុនៃការបំពានទាំងអស់!
៤. សារព័ត៌មានរាល់ថ្ងៃ ទាមទារដំណោះស្រាយ និងចាត់វិធានការច្បាប់
យើងស្នើសុំ៖
១) ស៊ើបអង្កេតព្រហ្មទណ្ឌ
លើមន្ត្រីសូរិយោដីដែលធ្វើប្រព័ន្ធចេញកន្ទុយ
ប័ណ្ឌ
២) បោះបង់ឯកសារខុសច្បាប់ទាំងអស់ ដែលចេញឲ្យជនពីខេត្តកណ្ដាល ២ នាក់
៣) ស្ដារសិទ្ធិដីចំការកៅស៊ូ ១៤ហិកតាត្រឡប់ឲ្យម្ចាស់ត្រឹមត្រូវ លោក ហង្ស ជុង
៤) ចាត់វិធានវិន័យថ្នាក់រដ្ឋបាល និងព្រហ្មទណ្ឌ លើមន្ត្រីពុករលួយដែលធ្វើឱ្យប្រព័ន្ធរដ្ឋបាក់បែក
៥. សារព័ត៌មានរាល់ថ្ងៃ នឹងបន្តតាមដាន ករណីនេះយើងនឹងបន្ត៖ បង្ហាញអំពើមន្ត្រីពុករលួយបង្ហាញឯកសារភស្តុតាង ទាមទារសេចក្តីពិត និងការពារសិទ្ធិប្រជាពលរដ្ឋដែលមានឯកសារពិត ប្រព័ន្ធសូរិយោដីមិនអាចជាជម្រើសចេញកន្ទុយប័ណ្ឌឱ្យអ្នកណាក៏បាន! ប្រព័ន្ធសូរិយោដីត្រូវ ត្រូវច្បាប់ មិនមែនត្រូវអ្នកមានអំណាច!៕
![]() |
៨











Post a Comment