Top News

លោកជុំ ចាន់ថា មេឃុំគ្រញូងសែនជ័យ រងការផ្សាយបំភ្លៃការពិត បង្កអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ..👇

((ខេត្តក្រចេះ)៖ លោក ជុំ ចាន់ថា មេឃុំគ្រញូងសែនជ័យ ស្រុកស្នួល កំពុងរងការផ្សាយវាយប្រហារយ៉ាងធ្ងន់ធ្ងរ ពីគេហទំព័រព័ត៌មានមួយចំនួន ដែលបានយករូបភាពចាស់ជាងពីរឆ្នាំមកបង្ហោះឡើងវិញ ដោយបំភ្លៃអត្ថន័យ និងធ្វើឲ្យប្រជាពលរដ្ឋនិងសាធារណជនយល់ច្រឡំ។

រូបភាពនោះ គឺជាពេលដែលក្រុមហ៊ុនមួយបានធ្វើការផ្តាច់ផ្លូវបណ្តោះអាសន្នចំនួន៥កន្លែង នៅក្នុងតំបន់សកម្មភាព ដោយអះអាងថា មានការព្រួយបារម្ភអំពីសុវត្ថិភាពទ្រព្យសម្បត្តិ ការឆ្លងជំងឺសត្វចិញ្ចឹម និងការចូលរួមរបស់មនុស្សខ្លះៗដែលប្រើប្រាស់សារធាតុញៀន។ ក្នុងស្ថានភាពនោះ លោក ជុំ ចាន់ថា ជា​មេឃុំតំណាងអាជ្ញាធរមូលដ្ឋាន បានចុះទៅកាន់ទីតាំងជាមួយមន្ត្រីប៉ូលិស ដើម្បីជួយសម្របសម្រួល បង្រ្កាបភាពតានតឹង និងស្នើសុំឲ្យក្រុមហ៊ុនពិចារណា បើកផ្លូវឱ្យប្រជាពលរដ្ឋដែលរស់នៅខាងក្នុងអាចធ្វើដំណើរបានជាបណ្តោះអាសន្ន។

ការចុះទៅកាន់ទីនោះជាផ្លូវការនិងមានគោលបំណងល្អ ក្នុងការផ្សះផ្សា និងរកដំណោះស្រាយអនុគ្រោះឱ្យប្រជាពលរដ្ឋមិនឱ្យមានការប៉ះទង្គិចជាមួយក្រុមហ៊ុន។ ទោះយ៉ាងណា ពេលថ្មីៗនេះ មានគេហទំព័រព័ត៌មានមួយចំនួន យករូបភាពចាស់នោះមកបង្ហោះឡើងវិញ ដោយប្រើចំណងជើងនិងអត្ថបទបែបបំភ្លៃការពិត បង្ហាញថា លោកមេឃុំជាអ្នកទទួលខុសត្រូវលើការកាត់ផ្លូវ ឬជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន។

លោក ជុំ ចាន់ថា បានបញ្ជាក់ថា រឿងនេះជាការផ្សាយបំភ្លៃពិត ដែលបង្កអោយខ្លួនរងភាពអយុត្តិធម៌ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់មន្ត្រីរាជការ។ គាត់សង្ឃឹមឲ្យអាជ្ញាធរទំនាក់ទំនងសាធារណៈនិងអង្គភាពពាក់ព័ន្ធ ពិនិត្យយ៉ាងម៉ត់ចត់ និងចាត់វិធានតាមផ្លូវច្បាប់ចំពោះអ្នកផ្សាយព័ត៌មានមិនត្រឹមត្រូវ ដើម្បីការពារសិទ្ធិ និងកិត្តិយសមន្ត្រីដែលប្រឹងប្រែងធ្វើការងារដោយស្មោះត្រង់។

មេឃុំបានបន្ថែមថា ខ្លួននឹងបន្តធ្វើការងារតាមតួនាទីក្នុងការជួយបងប្អូនប្រជាពលរដ្ឋ និងរកដំណោះស្រាយសន្តិភាពរវាងសាធារណជននិងឯកជន ដោយគោរពច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕





Post a Comment

Previous Post Next Post

Kdaily-news ads