Top News

ករណីឆក់ប៊ីតនៅស្វាយដង្គំ៖ ល្បិចក្រុមហ៊ុន “អំ ឡូ” និងបុគ្គលឈ្មោះ “ហេង” ត្រូវបានសង្ស័យពាក់ព័ន្ធក្នុងការបំពាននីតិវិធីលទ្ធកម្មសាធារណៈ !



(ខេត្តសៀមរាប)៖ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានកើតឡើងករណីរំខានធ្ងន់ដល់នីតិវិធីដេញថ្លៃសាធារណៈ សម្រាប់គម្រោងមូលនិធិឃុំសង្កាត់ ដែលកំពុងទទួលសំណើប៊ីតពីក្រុមហ៊ុនចូលរួមប្រកួតប្រជែងជាច្រើន។

ព្រឹត្តិការណ៍នេះកើតឡើងនៅម៉ោង​ ៨:៤០នាទី ខណៈពេលគណៈកម្មាធិការលទ្ធកម្មកំពុងទទួលសំណើជាផ្លូវការ។ មនុស្សម្នាក់បិទមុខ.ដែលត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះ ហេង.បានឆក់យកសំណើទី១០ រត់ចេញពីកន្លែង ដោយចេតនារក្សាមិនឱ្យដាក់ចូលតាមនីតិវិធី។

ការឆក់ប៊ីតនេះ បង្កឱ្យគណៈកម្មាធិការលទ្ធកម្ម មិនអាចបើកសំណើបាន តាមច្បាប់ព្រោះតម្រូវឱ្យមានសំណើគ្រប់ចំនួន។ ដូចនេះដំណើរការត្រូវ “ឆា” ឡើងវិញ តាមរយៈនីតិវិធីជាផ្លូវការឆា ៣ ដងបើកចរចារ។

ល្បិចព្រាងទុកជាមុន៖ ក្រុមហ៊ុន “អំ ឡូ” ត្រូវបានសង្ស័យជាអ្នកធ្វើជើងឯង

តាមប្រភពជាច្រើនដែលមិនបង្ហាញឈ្មោះ បញ្ជាក់ថា ការឆក់ប៊ីតមិនមែនកើតឡើងដោយអចេតនា ប៉ុន្តែជាល្បិចជ្រៀបជ្រោម ដើម្បីបង្កអុកឡុក ឱ្យដំណើរការដេញថ្លៃ ឆា ៣ ដង បង្កើតឱកាសឱ្យបើកការចរចារជាមួយក្រុមហ៊ុនជាក់លាក់ដែលខ្លួនចង់បាននឹងធ្លាប់ស្គាល់ចិត្តគ្នាគ្រាមុន។

ប្រភពសង្ស័យថា ក្រុមហ៊ុន “អំ ឡូ” ជាអ្នកនាំពាក្យជួលបុគ្គលឈ្មោះឆៃ  ហេង ឱ្យមកឆក់ប៊ីត ដើម្បីបំប្លែងឱ្យដំណើរការទៅតាមបំណងខ្លួន។ ការប្រើបុគ្គលបិទមុខដូចនេះ គឺជាអំពើ បំពានច្បាប់, បំផ្លាញភាពស្មើភាពក្នុងការប្រកួតប្រជែង, និងជាការរំខានឥ សីត្យកម្មរដ្ឋ ដែលជាគ្រឹះស្ថានមូលដ្ឋាននៃការគ្រប់គ្រងថវិការដ្ឋ(សាធារណៈ)។

បំពានលទ្ធកម្មយ៉ាងចេតនា — ការប៉ុនប៉ងរបស់ជនដែលចង់អង់អាច តាមច្បាប់លទ្ធកម្ម និងអនុក្រឹត្យស្តីពីការដេញថ្លៃសាធារណៈ៖

-ការរារាំងអ្នកដាក់សំណើ

-ការបង្កអុកឡុក ឬបំពានដំណាក់កាលទទួលប៊ីត

-ការបង្កឱ្យមានការឆា ដើម្បីធ្វើឱកាសឱ្យក្រុមហ៊ុនខ្លួនចូលចរចារ ទាំងនេះត្រូវបានចាត់ទុកជា «ការបំពានលទ្ធកម្ម»,

ជាបទល្មើសធ្ងន់ ដែលអាចនាំឱ្យ៖

បោះបង់ដេញថ្លៃ ដកសិទ្ធិក្រុមហ៊ុនពីការចូលរួម ១–៥ ឆ្នាំ

និងការដាក់បណ្ឌាទោសព្រហ្មទណ្ឌសម្រាប់អ្នករៀបចំល្បិច

សកម្មភាពរបស់ក្រុមហ៊ុន “អំ ឡូ” (តាមការសង្ស័យ) និងបុគ្គលឈ្មោះ “ ឆៃ ហេង” គឺជាការរំខានដល់

ភាពត្រឹមត្រូវ -សុចរិតភាព -សន្តិសុខនៃការប្រើប្រាស់ថវិកា ដែលជាគ្រឹះនៃរដ្ឋបាលល្អ។

យោងតាមច្បាប់ព្រហ្មទណ្ឌ ការឆក់ប៊ីត និងការរៀបចំគ្រែនីតិវិធីរដ្ឋអោយខូចទ្រង់ទ្រាយ អាចចូលក្នុងចំណាត់ថ្នាក់៖

បទ រំខានសន្តិសុខសាធារណៈ

បទ រារាំងការងាររដ្ឋ

បទ ធ្វើអំពើក្នុងក្រុម

និងបទ បំពានលទ្ធកម្មសាធារណៈ

គឺជាបទដែលមានទោសធ្ងន់ ទាំងពិន័យ និងអវសានទោសឆ្លងគុក។

ករណីឆក់ប៊ីតនេះ មិនមែនជារឿងតូច និងមិនអាចឱ្យភាគីពាក់ព័ន្ធរួចផុតបានឡើយ។

ក្រុមហ៊ុន “អំ ឡូ” និង បុគ្គលឈ្មោះ “ឆៃ ហេង” ត្រូវតែទទួលខុសត្រូវតាមច្បាប់ ព្រោះសកម្មភាពរបស់ពួកគេចំពោះដេញថ្លៃសាធារណៈ គឺជាអំពើ

បំពានច្បាប់ — បំពានលទ្ធកម្ម -ការខូចឥ សីត្យកម្មរដ្ឋ -និងបំផ្លាញហិរញ្ញវត្ថុសាធារណៈ។

សារព័ត៌មានរាល់ថ្ងៃ នឹងបន្តតាមដាន-ពិនិត្យ-និងបង្ហាញព័ត៌មានពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យសាធារណជនបានឃើញការពិត និងតម្រូវឱ្យមានការទទួលខុសត្រូវពេញលេញពីអ្នកដែលពាក់ព័ន្ធ៕

អត្ថបទ ឃិន សុខន









Post a Comment

Previous Post Next Post

Kdaily-news ads