(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី ១៨ខែ វិច្ឆិកា ២០២៥ នេះ ក្រុមការងាររបស់ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានចេញដំណើរការយ៉ាងសកម្ម ក្នុងបេសកកម្ម សម្អាត និងរៀបចំជាយចិញ្ចើមផ្លូវក្រវ៉ាត់ក្រុង ព្រមទាំងផ្លូវសាធារណៈទូទាំងខេត្ត។ ការងារនេះមានចំណុចសំខាន់គឺ ការសម្អាតតាមតំបន់ផ្លូវជាប់ក្រវ៉ាត់ក្រុងសែនមនោរម្យ ដើម្បីបន្ថែមទេសភាព សុវត្ថិភាព និងបញ្ចៀសភាពកកស្ទះចរាចរណ៍។
សកម្មភាពនេះ ដោយមាន ចក្ខុវិស័យខ្ពស់ការដឹកនាំរបស់លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលជាមេដឹកនាំមានទស្សនវិស័យ យកចិត្តទុកដាក់ខ្ពស់លើបញ្ហាសាធារណៈ និងការអភិវឌ្ឍបណ្ដាញផ្លូវក្នុងខេត្ត។ ក្រោមការដឹកនាំរបស់លោក រស់ គឹមធន ក្រុមការងារបានបែងចែកជាក្រុមៗ រួមមាន៖
ក្រុមសម្អាត ជាយចិញ្ចើមផ្លូវ ក្រុមជួសជុល និងជួសជុលតូចៗ ក្រុមបិទរណ្តៅ សំបុកមានក្រុមចុះស្រង់ទិន្នន័យ ប្រឡាយ លូ គំនូសញ្ញានិងក្រុមត្រួតពិនិត្យចរាចរណ៍បណ្ដោះអាសន្ន កិច្ចការសម្អាតនេះត្រូវបានអនុវត្តនៅតាមខ្សែផ្លូវ ៧៦ និងផ្លូវបំបែកជាច្រើន រួមទាំង ផ្លូវ ៣៧៦៤ ចូលទៅកាន់តំបន់ទេសចរណ៍ ទឹកជ្រោះប៊ូស្រា ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ច្រើន។ ការត្រៀមខ្លួនល្អ និងការរក្សាបណ្តាញផ្លូវឱ្យស្អាត គឺជាកត្តាចំបងក្នុងការផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ និងភ្ញៀវទេសចរ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានបន្តដំណើរការបែបនេះជាញឹកញាប់ ដែលបង្ហាញថា ការជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈ មិនមែនត្រឹមតែអធិបតេយ្យភាពរដ្ឋនោះទេ ប៉ុន្តែជាការទទួលខុសត្រូវចំពោះសុភមង្គលប្រជាពលរដ្ឋជាទីស្រឡាញ់ផងដែរ។
សារព័ត៌មានរាល់ថ្ងៃ សូមគោរពជូនកិត្តិយសដល់ក្រុមការងារទាំងអស់ ជាពិសេស លោក រស់ គឹមធន ប្រធានមន្ទីរ ដែលបន្តដឹកនាំយ៉ាងសន្តិសុខ ឆាកឆើត និងមានចិត្តបម្រើសាធារណៈកាន់តែខ្ពស់៕អត្ថបទ ឃិន សុខន












Post a Comment