(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការអនុវត្តតាមបញ្ជារបស់ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថទូទាំងប្រទេស លោកឧត្តមសេនីយ៍ត្រី ហែប បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានធ្វើដំណើរដឹកនាំគ្រឿងឧបភោគបរិភោគ និងសម្ភារៈគាំទ្រផ្សេងៗទៅជូន លោកស្រី អនុសេនីយ៍ទោ ពេញ ចាន់នីមល ដែលទើបសម្រាលកូនថ្មីៗ និងកំពុងស្នាក់សម្រាក។
ក្នុងអំណរគុណ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ មេបញ្ជាការខេត្តបានផ្តល់ជូន៖
ទឹកបរិសុទ្ធ ៣ កេស
ទឹកក្រូច ១ កេស
ត្រីខ ១ យួរ
មី ១ កេស
ទឹកដោះគោឆៅ ២ យួរ
អង្ករ ៥០ គីឡូក្រាម
ថវិកា ៨០០,០០០ រៀល (ប៉ែតសិបម៉ឺនរៀល)
ការចូលទៅទស្សនាដោយផ្ទាល់ និងការផ្ដល់ជំនួយនេះ ជាប្រសិទ្ធិភាពនៃទឹកចិត្តមនុស្សធម៌ ការយកចិត្តទុកដាក់លើសុខុមាលភាពក្រុមការងារ និងជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់កំពូលកម្លាំងបម្រើជាតិ។
លោកឧត្តមសេនីយ៍ត្រី ហែប បូណារ៉ែល បានបង្ហាញឱ្យឃើញពីស្មារតីដឹកនាំដ៏អនុគ្រោះ ស្និទ្ធស្នាល និងមនុស្សធម៌ ដែលជាគំរូល្អសម្រាប់កងរាជអាវុធហត្ថក្នុងខេត្ត និងជាតិទាំងមូល។
អត្ថករណីនេះបញ្ជាក់ច្បាស់ថា ការដឹកនាំល្អមិនមែនគ្រាន់តែមាននៅលើទីលានការងារ ប៉ុន្តែមាននៅក្នុងជីវិតពេលមានពេលឯកជន និងពេលដែលកម្លាំងក្រោមបង្គាប់ត្រូវការជំនួយផងដែរ។
យើងសូមសរសើរលើទឹកចិត្ត និងការយកចិត្តទុកដាក់ដ៏មានតម្លៃរបស់ មេបញ្ជាការ ហែម បូណារ៉ែល និងសូមអបអរសាទរដល់ លោកស្រី ពេញ ចាន់នីមល ដែលទើបទទួលបានសមាជិកថ្មី(កូន)៕អត្ថបទ ឃិន សុខន







Post a Comment