Top News

លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំដឹកនាំកិច្ចប្រជំស្តីពីការគ្រប់គ្រងនឹងអនុវត្តវិធានការផាកពិន័យអំពើល្មើស!

(ខេត្តសៀមរាប)៖ នៅរសៀថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២ រសៀល លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គុំ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ស្ដីពីការគ្រប់គ្រង និងអនុវត្តវិធានការផាកពិន័យចំពោះអំពើល្មើស ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានក្នុងតំបន់។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការចូលរួមពី​ក្រុមប្រឹក្សាសង្កាត់ មេប៉ុស្តិ៍ មេភូមិ អនុភូមិ និងក្រុមប្រជាការពារគ្រប់ភូមិចំនួន៤៣នាក់ ដែលសុទ្ធសឹងតែប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសមធម៌ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។

ក្រោមការដឹកនាំយ៉ាងម៉ឹងម៉ាត់របស់លោក ហ៊ា ហាវ ការពិភាក្សា និងការសម្រេចចិត្ត ត្រូវបានអនុវត្តទៅដោយច្បាស់លាស់ និងមានវិន័យ។ យ៉ាងពិសេស លោកបានបញ្ជាក់ច្បាស់លើសារៈសំខាន់នៃការ ការពារ និងថែរក្សាបរិស្ថាន ក៏ដូចជាការទប់ស្កាត់អំពើល្មើសគ្រប់ប្រភេទ ដើម្បីធានាថា សហគមន៍មានភាពស្ងប់ស្ងាត់ ស្អាតស្អំ និងរស់នៅបានប្រកបដោយសុវត្ថិភាព។

បើគេមើលពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់លោក ហ៊ា ហាវ ចំពោះកិច្ចការសាធារណៈ និងប្រជាពលរដ្ឋទាំងអស់ យើងអាចនិយាយបានថា លោកហ៊ា ហាវ ជាអ្នកដឹកនាំមូលដ្ឋានមួយរូប ដែលមានទស្សនៈឆ្ងាយ យកចិត្តទុកដាក់ពិតប្រាកដ និងឈ្នះសេចក្តីគោរពរបស់សហគមន៍។

«សារព័ត៌មានរាល់ថ្ងៃ» សូមកោតសរសើរចំពោះការងាររួមទាំងក្តីស្មោះត្រង់ និងកម្លាំងខិតខំរបស់លោក ហ៊ា ហាវ ដែលបន្តជំរុញឱ្យសង្កាត់ស្វាយដង្គុំ ក្លាយជាតំបន់គំរូក្នុងការគ្រប់គ្រង បម្រើសេវាសាធារណៈ និងថែរក្សាបរិស្ថាន៕អត្ថបទ ឃិន សុខន








Post a Comment

Previous Post Next Post

Kdaily-news ads