(មណ្ឌលគិរី)៖ ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ថង សាវុន អភិបាលគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ពាក់ព័ន្ធនឹងការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ភូមិភាគឦសាន។
កិច្ចប្រជុំមានការចូលរួមពី អភិបាលរងខេត្ត, នាយករដ្ឋបាលមន្ទីរ និងអង្គភាពពាក់ព័ន្ធ ជាច្រើន ដើម្បីពិនិត្យ និងសម្រេចផែនការសកម្មដែលមានគោលបំណងផ្តល់នូវ ការរីកចម្រើន សោភ័ណ្ឌភាព និងបរិស្ថានស្អាត ទៅលើភូមិភាគឦសាន។
អាទិភាពបីសំខាន់ ដែលឯកឧត្តម ថង សាវុន សង្កត់ខ្លាំងនោះមាន៖ វិស័យកសិកម្ម .បង្កើនផលិតភាព និងសមត្ថភាពប្រកបអាជីវកម្មស្រាប់ វិស័យកសិឧស្សាហកម្ម លើកកម្ពស់អាជីវកម្មបច្ចេកវិទ្យា និងការបំលែងផលិតផល វិស័យទេសចរណ៍ និងវិស័យផ្សេងៗ បង្កើតទេសភាពស្រស់ស្អាត សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធទាក់ទាញអ្នកទេសចរ
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ថង សាវុន បានសង្កត់ថា ការអនុវត្តផែនការយ៉ាងជាក់ស្តែង និងប្រកបដោយសកម្មភាព គឺជាគន្លងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងទេសចរណ៍ ដើម្បីផ្ដល់ប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តក្នុងរយៈពេលវែង។
សារព័ត៌មានរាល់ថ្ងៃ សូមលើកសរសើរនិងគោរពដល់ឯកឧត្តម ថង សាវុន ដែលបន្តដឹកនាំយ៉ាងឧស្សាហ៍ព្យាយាម ដើម្បីអភិវឌ្ឍភូមិភាគឦសានឱ្យកាន់តែសម្បូរបែប និងទាក់ទាញ។
ការងារដឹកនាំរបស់លោក ជាបទបង្ហាញពីភាពខ្ពស់នៅស្មារតីបម្រើសាធារណៈ និងការយកចិត្តទុកដាក់ដល់សេវាសាធារណៈក្នុងខេត្តមណ្ឌលគិរី៕ អត្ថបទ ឃិន សុខន






Post a Comment