Top News

កម្លាំងប៉ុស្តិ៍នគគីរធំធ្វើការបង្គ្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!


(ខេត្តកណ្តាល)៖ ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៥វេលាម៉ោង ១៤:០៥នាទី ។ចំណុច ភូមិរាំងដេកឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យចំនួន ០៤នាក់ ប្រុស (ឃាត់ខ្លួន៣ នាក់គេចខ្លួន១) ៖

១-ឈ្មោះ ព្រីង ឆៃ ភេទប្រុស ឆ្នាំកំណើត ១៩៩៤(៣១ឆ្នាំ) ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(ជួញដូរ)

២-ឈ្មោះ ប៉ុន សាមឿន(ដុំ) ភេទប្រុស ឆ្នាំកំណើត ១៩៨៧(៣៨ឆ្នាំ) ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)(ជួញដូរ)

៣-ឈ្មោះ សារត្ន័ រតនា ភេទប្រុស ឆ្នាំកំណើត ២០០៦(១៩ឆ្នាំ) ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)

៤-ឈ្មោះ សុខ វី ភេទប្រុស ឆ្នាំកំណើត ១៩៩០(៣៥ឆ្នាំ) ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)(ជួញដូរ)។

វត្ថុតាងចាប់យករួមមាន 

១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១១កញ្ចប់ (តូច១០ ធំ១)ទំងន់(.     ក្រាម)

២/សម្ភារៈវេចខ្ចប់និងប្រើប្រាស់ប្រាស់ថ្នាំញៀនមួយចំនួន

៣/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១

៤/ទូរសព្ទ័ចំនួន២គ្រឿង

៥/ម៉ូតូ០១គ្រឿងម៉ាកគុបជ្រុងគ្មានផ្លាកលេខ។

ចំពោះវត្ថុតាងនិងជនសង្ស័យកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីបន្តនិតិវិធីច្បាប់។






Post a Comment

Previous Post Next Post

Kdaily-news ads