ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៦និង៣០នាទី មានករណីហិង្សារវាងក្រុមយុវជនពីរក្រុម ដោយម្ខាងកាន់កាំបិតផ្គាក់ និងម្ខាងទៀតកាន់កាំបិតបុ័ងតោ ស្រែកប្រកែកគ្នានៅលើផ្លូវ ក្រោយហេតុការណ៍បានគេចចេញពីកន្លែងកេីតហេតុ ។
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង២ក្រុម សរុបចំនួន៩នាក់ (ស្រី៤នាក់) ពាក់ព័ន្ធករណីប៉ុនប៉ងកាប់គ្នារឿងជំពាក់លុយ ព្រមទាំងដកហូតវត្ថុតាង រួមមានកាំបិត២ដើម ម៉ូតូ១គ្រឿង និងទូរស័ព្ទ៦គ្រឿង ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យទាំងអស់តាមនីតិវិធី ៕






Post a Comment