(មណ្ឌលគិរី)៖ ក្រុមការងាររបស់ មន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់ លោក នរស់ គឹមធន ប្រធានមន្ទីរ បានបន្តអនុវត្តការងារសម្អាត និងថែទាំផ្លូវជាតិជាប្រចាំ ដើម្បីធានាសុវត្ថិភាព និងសោភ័ណ្ឌភាពចរាចរណ៍។
នៅថ្ងៃទី១៦វិច្ឆិកា២០២៥នេះ ក្រុមការងារបានអនុវត្តលប់ជង្ហុក សំបុកមាន់ និងសំណល់រំខានតាមផ្លូវជាតិលេខ ៣៧៦៤ ដែលរងការខូត និងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
មន្ទីរសូមស្នើសុំទៅកាន់អាជីវករ និងយានជំនិះដឹកទំនិញ ដូចជាថ្ម ដុំឥដ្ឋ អាចម៍ដីលក់ មេតាបិទឬគ្របឱ្យបានជិត កុំឱ្យជ្រុះរាយបាយតាមផ្លូវ ព្រោះជាការបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ ៧៦។
មន្ទីរបន្តប្តេជ្ញាថែទាំបណ្តាញផ្លូវ និងលើកកម្ពស់សុវត្ថិភាពសាធារណៈក្នុងខេត្តជាប្រចាំ៕អត្ថបទ ឃិន សុខន












Post a Comment