Top News

លោកជំ វ៉ាត ជំទប់ទី១ឃុំគ្រញូងសែនជ័យ ត្រូវបានពលរដ្ឋជិត១០០គ្រួសារចោទថាបោកប្រាស់លុយទំនុកចិត្ត!



(ខេត្តក្រចេះ)៖ ករណីលោក ជុំ វ៉ាត (ហៅ ទូច) ជំទប់ទី១ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ដែលបោកប្រាសទំនុកចិត្តប្រជាពលរដ្ឋនោះ ករណីនេះមិនមែនជាកំហុសធម្មតាទេ។ នេះជាការបោកប្រាស់ ច្បាស់ៗ 

.បោកយកលុយពីជនក្រីក្រជិត១០០គ្រួសារ ដោយប្រើឋានៈរដ្ឋបាលជាប្រយោជន៍ផ្ទាល់ខ្លួន។

បើតាមការអះអាងពីពលរដ្ឋរងគ្រោះ លោក ជុំ វ៉ាត (ទូច) បានប្រមូលប្រាក់ពីពួកគាត់ម្នាក់ៗ ១០ម៉ឺន–១៥ម៉ឺនរៀល ជាថ្នូរ ប្រើពាក្យសន្យាជូរចត់ថា “យកលុយនេះទៅរត់ការឱ្យ ពួកគាត់នឹងទទួលបានដី ៥ ហិកតា”។

ប៉ុន្តែពេលបានលុយគ្រប់ហើយ គាត់ គេចវេស–គេចមុខ–គេចសម្លេង, ហាមមាត់ពលរដ្ឋ មិនឲ្យសួរអំពីដីឡើយ។ សូម្បីពេលគេចូលទៅសួរដល់ផ្ទះ ក៏លួងលោមតែថា “ជិតបានហើយ” — កាលថ្ងៃនេះថ្ងៃនោះ ប៉ុន្តែមិនដែលមានអ្វីកើតឡើង។

ពេលនេះពលរដ្ឋទ្រាំមិនបានទៀតទេ!

មកដល់ថ្ងៃទី ១៦ វិច្ឆិកា ២០២៥ ពលរដ្ឋជិត១០០គ្រួសារ បានធ្វើលិខិតណើរមកស្នើសុំឱ្យសារព័ត៌មាន “រាល់ថ្ងៃ” ជួយបង្ហាញសិទ្ធិរបស់ពួកគេ។ 

ពួកគេមិនសុំអីច្រើនទេ — គ្រាន់តែសុំឲ្យលោកជុំ វ៉ាត បង្ហាញដីដែលបានសន្យា៖

នៅស្ទឹងត្រែង ត្រង់ណា?

នៅក្រចេះ ត្រង់ណា?

ឬជាការបោកប្រាស់(ស្អាត)ៗ មិនមានដីអីទេ?

អង្គភាពសារព័ត៌មានរាល់ថ្ងៃសូមបង្ហាញខ្លះៗ ចំណុចច្បាប់សំខាន់ៗ ដែលពលរដ្ឋត្រូវដឹង

ច្បាប់ព្រហ្មទណ្ឌ មាត្រា ៣៧៨–៣៧៩ (បទល្មើសបោកប្រាស់)

ប្រើពាក្យក្លែងក្លាយ ឬការបញ្ឆោត ដើម្បីយកលុយពីអ្នកដទៃ

ត្រូវផាកពិន័យ និងពិន័យពន្ធនាគារ តាមសមត្ថកិច្ចតុលាការ

ករណីនេះ គ្រប់គ្រាន់សម្រាប់បើកសំណុំរឿង។

ច្បាប់ស្តីពីរដ្ឋបាលឃុំសង្កាត់

មន្រ្តីមូលដ្ឋាន មិនមានសិទ្ធិប្រមូលលុយជាថ្នូរ លើអំណាចផ្លូវការ

ការប្រើឋានៈដើម្បីទទួលប្រាក់ខុសច្បាប់គឺ ជាបទល្មើសវិន័យ និងព្រហ្មទណ្ឌ។

លុយដែលពលរដ្ឋបានផ្តល់ គឺត្រូវបានចាត់ទុកជា “លុយរងគ្រោះ”

អាចទាមទារសងវិញ

អាចស្នើសុំសមត្ថកិច្ចឱ្យចាប់ខ្លួន ឬបើកសំណុំរឿង

អង្គភាពសារព័ត៌មាន “រាល់ថ្ងៃ” សូម​ដាស់តឿនទៅកាន់លោក ជុំ វ៉ាត ឲ្យ ចេញមុខទទួលខុសត្រូវ

.មកបង្ហាញដី

.ឬមកសងលុយពលរដ្ឋ

កុំបន្តគេចវេស. កុំបន្តគេចសម្លេង!

ពលរដ្ឋមិនមែនជាមនុស្សគ្មានសិទ្ធិទេ។

យើង នឹងបន្តតាមដាន និងបន្តផ្សាយ

រហូតដល់ករណីនេះ សម្រេចយុត្តិធម៌ មិនបន្ថែមទំនាស់៕








Post a Comment

Previous Post Next Post

Kdaily-news ads