Top News

ករណីមេឃុំបឹងព្រាវ បើកប្រាក់មុនអនុវត្តគម្រោង មិនគោរពលទ្ធកម្ម បំពានច្បាប់ហិរញ្ញវត្ថុ និងវិន័យរដ្ឋបាល!👇



(ខេត្តកោះកុង)៖ នៅឃុំ បឹងព្រាវ ស្រុកស្រែអំបិល ា មេឃុំ និងអ្នកពាក់ព័ន្ធចំនួន៧រូប ត្រូវបានរាយការណ៍ថា បានរៀបចំកិច្ចប្រជុំជាផ្លូវការ ដើម្បីអនុម័តឲ្យក្រុមហ៊ុនដែលឈ្នះដេញថ្លៃគម្រោងមូលនិធិឃុំ ទទួលប្រាក់ជាមុនចំនួន ៤៥% នៃតម្លៃគម្រោង មុនពេលចាប់ផ្តើមអនុវត្តការងារ។

កិច្ចប្រជុំនេះ មានអ្នកចូលរួមដូចតទៅ៖

.លោកស្រី ឈឹម ផាវ មេឃុំបឹងព្រាវ

.លោកស្រី ខ្វៀន យ៉ាង ជំទប់ទី២

.លោកស្រី ទាន់ តាំង ក្រុមប្រឹក្សាឃុំ

.លោកស្រី ជួប វទ្ធា ស្មៀនឃុំ

.លោក ប៉ុល ណារ៉េត មន្ត្រីបច្ចេកទេស

.លោក អ៊ុយ គឹម ហុង ប្រធានក្រុមហ៊ុន

.លោក ងួន ឡា មេភូមិផ្លោងឥ

ឯកសារកំណត់ហេតុត្រូវបានចុះហត្ថលេខាដោយ លោកស្រី ឈឹម ផាវ, ថ្ងៃទី១០ខែតុលាឆ្នាំ២០២៥ដែលជាអំពើ លើសសិទ្ធិនិងល្មើសច្បាប់សាធារណៈហិរញ្ញវត្ថុ។

យោង:

តាមប្រការ ១៨ និង ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងមូលនិធិឃុំសង្កាត់ ឆ្នាំ២០១១

«មេឃុំសង្កាត់ ត្រូវប្រើប្រាស់ថវិការដ្ឋ តាមគោលការណ៍ថ្លៃថ្នូរ មានសមត្ថភាព និងត្រឹមត្រូវតាមគោលនយោបាយ និងសៀវភៅណែនាំលទ្ធកម្ម។ ការបើកប្រាក់ឱ្យម្ចាស់គម្រោង ឬក្រុមហ៊ុន មុនពេលអនុវត្ត ឬគ្មានការបញ្ជាក់អនុម័តពីអាជ្ញាធរជាន់ខ្ពស់ គឺជាការបំពានច្បាប់ ហើយអាចជាប់ទោសវិន័យ និងព្រហ្មទណ្ឌ។»

 តាមប្រការ ៦៧ នៃច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឆ្នាំ២០១២

«បុគ្គល ឬអង្គភាពណា ប្រើប្រាស់ ឬអនុវត្តដំណើរការលទ្ធកម្មខុសនឹងបញ្ញត្តិ ចាត់ទុកថាជាការបំពានច្បាប់ និងអាចទទួលទោសវិន័យ ឬទោសព្រហ្មទណ្ឌស្របតាមច្បាប់។»

 តាមច្បាប់ព្រហ្មទណ្ឌ ប្រការ ៦០៦ និង ៦១១

«មន្ត្រីរាជការណាដែលប្រើប្រាស់ឥទ្ធិពល ឬសិទ្ធិមិនត្រឹមត្រូវក្នុងការបើកប្រាក់ ឬប្រើប្រាស់ថវិការដ្ឋខុសបំណង អាចត្រូវផាកពិន័យ ឬទោសឃុំជាបណ្តោះអាសន្នពី៦ខែដល់៥ឆ្នាំ និងអាចត្រូវបណ្តេញចេញពីមុខតំណែង។»

សារព័ត៌មាន “រាល់ថ្ងៃ” ស្នើឲ្យអាជ្ញាធរជាន់ខ្ពស់ជ្រាបជាព័ត៌មានផ្លូវការ

សារព័ត៌មាន រាល់ថ្ងៃ សូមអំពាវនាវឲ្យអាជ្ញាធរជាន់ខ្ពស់ រួមទាំងអភិបាលស្រុកស្រែអំបិល អភិបាលខេត្តកោះកុង និងអគ្គនៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្ដម សួស ប្រាថ្នា មេតា ចូលមកពិនិត្យស៊ើបអង្កេតយ៉ាងតឹងរឹង ទៅលើសកម្មភាពល្មើសនេះ ដើម្បីធានាថា មូលនិធិរដ្ឋត្រូវបានប្រើប្រាស់ត្រឹមត្រូវ និងរក្សាសេចក្តីស្មោះត្រង់ក្នុងការគ្រប់គ្រងការងារសាធារណៈ៕ អត្ថបទ ឃិន សុខន












Post a Comment

Previous Post Next Post

Kdaily-news ads