Top News

ពលរដ្ឋចំនួនពីរឃុំ ស្រែព្រះ–ស្រែឈូក សូមជំនួយបន្ទាន់ ផ្លូវ ១៣ គីឡូ ដែលខូចធ្ងន់–អូរ ៤០ ម៉ែត្រ ក្លាយជាបញ្ហាជីវភាពប្រចាំថ្ងៃ


(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ក្នុងកិច្ចប្រជុំក្នុងវេទិកាសាធារណៈក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តនៅសាលាស្រុកកែវសីមា ខេត្តមណ្ឌលគិរី ការលើកឡើងពីបញ្ហាផ្លូវជួបផលលំបាក​របស់ប្រជាពលរដ្ឋ បានក្លាយជាចំណុចក្តៅបំផុតមួយ។

មេឃុំស្រែព្រះ តំជួសមុខមេឃុំស្រែឈូក ក្នុងនាមតំណាងប្រជាពលរដ្ឋ បានបញ្ចេញសំនួរជាសាធារណៈអំពីបញ្ហាផ្លូវខូចខាត ១៣ គីឡូម៉ែត្រ ចាប់ពី ភូមិពូគង់ រហូតដល់ ភូមិពូចា, រួមទាំង អូរមួយប្រវែង ៤០ ម៉ែត្រ ដែលក្លាយជាចំណុចពិបាកធ្ងន់ធ្ងរចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកព្យើប ពេ មេឃុំស្រែព្រះបានលើកឡើងច្បាស់ថា៖ ខ្ញុំមេឃុំស្រែព្រះតំណាងពលរដ្ឋឃុំទាំងពី មិនមានសមត្ថភាពធ្វើឱ្យប្រជាពលរដ្ឋឡើយ។ ផ្លូវខូចខាតបែបនេះ មិនមែនសមត្ថភាពឃុំទេ។ ដូច្នេះយើងតំណាងពលរដ្ឋសុំឲ្យខេត្តជួយបន្ទាន់”។

លោក ម៉ែន ង៉ុយ, ប្រធានក្រុមប្រឹក្សាខេត្ត បានហៅ លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូន មន្ត្រីពាក់ព័ន្ធ មកបញ្ជាក់ព័ត៌មានបន្ថែម។ លោកគឹមធនបានបញ្ជាក់ថា៖

“ផ្លូវដែលមេឃុំស្នើសុំនេះ គឺមិនទាន់មានការបែងចែកច្បាស់ថា ចូលក្នុងភារកិច្ចក្រសួងអភិវឌ្ឍជនបទ ឬមន្ទីរសាធារណការទេ។ តាំងពីការបំបែកក្រសួងថ្មីៗនេះ ឯកសារផ្លូវមិនទាន់ចូលរួមគ្នាស្រប។ តែយើងមិនមែនថាមិនគិតគូទេ—ត្រូវស៊ើបអង្កេត និងសម្របសម្រួលធ្វើជូន”។

ក្នុងនាមតំណាងប្រជាពលរដ្ឋ មេឃុំស្រែព្រះបានស្នើសុំបន្ថែមដោយស្នើឲ្យ ពន្លឿនការសាងសង់ផ្លូវ ព្រោះតំបន់នេះជាតំបន់ព្រៃ–លំបាក–គ្រោះថ្នាក់៖ ពលរដ្ឋធ្វើដំណើរត្រូវប្រឈមគ្រោះថ្នាក់ ករណី គ្រុនរងារ, ឈឺពោះសម្រាលកូន, ប្រព្រឹត្តជារឿយៗ មិនអាចដឹកជញ្ជូនរហ័សបាន ការដឹកផលចិញ្ចឹមកសិកម្មពិបាកយ៉ាងខ្លាំង មេឃុំស្រែព្រះនិយាយថា៖ “យើងសុំតែផ្លូវក៏គ្រប់គ្រាន់ហើយ។ ពលរដ្ឋទាំងពីរឃុំស្រែព្រះ–ស្រែឈូក សូមជួយដោះស្រាយឱ្យបានឆាប់លឿន។ ទោះក្រសួងណា សុំជួយឲ្យបានលឿន—បើត្រូវចែកភារកិច្ច តើបានទៅក្រសួងអភិវឌ្ឍជនបទ? ឬទៅមន្ទីរសាធារណការ? សូមច្បាស់លាស់”។

សារព័ត៌មាន«រាល់ថ្ងៃ» សង្កត់ធ្ងន់ថា៖ បញ្ហាផ្លូវនេះជាបញ្ហាគន្លងជីវភាពរបស់ប្រជាពលរដ្ឋចំនួនពីឃុំ។ 

ការកំណត់ភារកិច្ចស្ថាប័នត្រូវកំណត់ឱ្យច្បាស់ ដើម្បីមិនអោយការងារជួសជុលពន្យារពេល សារៈសំខាន់បំផុត គឺ កុំអោយពលរដ្ឋរស់ក្នុងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ។

សារព័ត៌មាន «រាល់ថ្ងៃ» នឹងបន្តតាមដាន ការឆ្លើយតបពីស្ថាប័នពាក់ព័ន្ធ—ទាំងក្រសួងអភិវឌ្ឍជនបទ និងមន្ទីរសាធារណការ—ថា តើនរណានឹងទទួលខុសត្រូវលើផ្លូវនេះ ហើយនរណានឹងធ្វើឱ្យពលរដ្ឋ៕អត្ថបទ ឃិន សុខន












Post a Comment

Previous Post Next Post

Kdaily-news ads