(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកកែវសីមា បានប្រព្រឹត្តទៅនូវកិច្ចប្រជុំបើកវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដោយមានគោលបំណងស្តាប់ យកចិត្តទុកដាក់ និងស្រង់ស្ថិតិ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ក្នុងការរស់នៅ និងអភិវឌ្ឍជីវភាពប្រចាំថ្ងៃ។
វេទិកានេះមានកិត្តិយសអធិបតីដឹកនាំដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាការចូលរួមរបស់មន្ត្រីរាជការថ្នាក់ដឹកនាំជុំវិញខេត្ត ចូលរួមយ៉ាងសកម្ម និងមានចរិតឆន្ទៈក្នុងការស្តាប់ក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
កិច្ចប្រជុំនេះបង្ហាញឲ្យឃើញថា ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី កំពុងអនុវត្តន៍គោលការណ៍ "សេវាសាធារណៈផ្តោតលើប្រជាពលរដ្ឋ" ដោយការចូលរួមយកចិត្តទុកដាក់ ស្វែងស្ដាប់បញ្ហាជាក់ស្តែង និងព្យាយាមរកដំណោះស្រាយសមស្រប ដើម្បីលើកកម្ពស់គុណភាពជីវិត និងការអភិវឌ្ឍរបស់សហគមន៍តាមបំណងទុកចិត្តរបស់ពលរដ្ឋ។
ថ្នាក់ដឹកនាំខេត្តបានបញ្ជាក់ថា បញ្ហានានាដែលបានស្នើសុំនឹងត្រូវយកចិត្តទុកដាក់ ពិនិត្យពិចារណា និងដោះស្រាយតាមលទ្ធភាព និងតាមច្បាប់ជាក់លាក់ ដើម្បីធានាថា សមត្ថកិច្ច និងរដ្ឋបាលខេត្តស្ថិតនៅជានិច្ចជាមួយប្រជាពលរដ្ឋ និងបម្រើប្រយោជន៍សាធារណៈឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពលើសលប់។
វេទិកាសាធារណៈថ្ងៃនេះ មិនត្រឹមតែជាការស្តាប់បញ្ហាទេ ប៉ុន្តែជាការបង្ហាញពីស្មារតីទំនួលខុសត្រូវ និងភាពខិតខំរបស់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក្នុងការជួយដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងជំហានសំខាន់មួយក្នុងការកសាងរដ្ឋបាលកាន់តែមានសិទ្ធិធម៌ ភាពច្បាស់លាស់ និងមានការចូលរួមពីសាធារណជន៕អត្ថបទ ឃិន សុខន














Post a Comment