(ខេត្តត្បូងឃ្មុំ)៖ យើង សារព័ត៌មានរាល់ថ្ងៃ(pormeanrolthgy.com.kh សូមជម្រាបជូនដល់សាធារណជន និងស្ថាប័នច្បាប់ទាំងឡាយថា៖
យប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានបុគ្គលម្នាក់ឈ្មោះ លោក ចិន បានធ្វើសកម្មភាព បន្លំខ្លួនជាសមត្ថកិច្ច ដោយប្រើរថយន្តកាងដឹកសាច់បង្កក ពីប្រទេសវៀតណាមចូលកម្ពុជា តាម ច្រករបៀង “ប៉ុស្តិ៍បុសចេក” ស្ថិតក្នុងភូមិបុសចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នេះបើយោងតាម អ្នកសារព័ត៌មានម្នាក់ឈ្មោះវុទ្ធី បានប្រាប់មកអង្គភាពយើង។
ខណៈក្នុងអំឡុងពេលលោក វុទ្ធី បំពេញភារកិច្ច ជាអ្នកសារព័ត៌មាន បានជួបបុគ្គលាឈ្មោះ ចិននេះ។ លោក “ចិន” នេះបាន តាំងខ្លួនជាប៉ុស្តិ៍ បង្ហាញខ្លួនជាសមត្ថកិច្ច ពាក់មួកសមត្ថកិច្ច បើករថយន្តចង់កៀកុំតែលោកវុទ្ធីគេចផុត ដើម្បីរារាំងមិនឱ្យលោកវុទ្ធីថតរថយន្តខ្លួនដែលកំពុងដឹក សាច់បង្កក ចូលមកប្រទេសកម្ពុជា ក្នុងពេល យប់។
ការបែងបន្លំតួនាទីទាំងនេះ គឺជាការបំពានច្បាប់ធ្ងន់ធ្ងរ និងជាការលុកលាក់ដែលគួរឲ្យព្រួយបារម្ភខ្លាំង។
សូមបញ្ជាក់ថា អនុក្រឹត្យលេខ ៦៤ អនក្រ.កប ចុះថ្ងៃទី ៩ កក្កដា ២០០១ បានបញ្ជាក់ច្បាស់ជាក់លាក់ថា៖
គ្មានប៉ុស្តិ៍ណាមួយមានសិទ្ធិអនុញ្ញាតឲ្យឆ្លងបន្ទាត់ក្រវ៉ាត់ព្រំដែន ក្នុងពេលយប់ឡើយ
ហើយការឆ្លងតាម ច្រករបៀង ដោយអនុញ្ញាតឬមិនអនុញ្ញាត គឺជាការបំពានច្បាប់ដាច់ខាត។
សារព័ត៌មានរាល់ថ្ងៃ សូម យ៉ាងទទូច ដល់ ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមមេតា ដឹកនាំការស្រាវជ្រាវ ស៊ើបអង្កេត និង ចាត់វិធានការច្បាប់តឹងរឹង ចំពោះបុគ្គលឈ្មោះ ចិន ដែលបន្លំខ្លួនជាមន្ត្រីសមត្ថកិច្ចនេះ។
បើមានការអនុញ្ញាតឲ្យបុគ្គលម្នាក់បង្កអុកឡុកសង្គម និងរំលោភអំណាចរដ្ឋបាលបែបនេះ មិនអាចទទួលយកបានឡើយ។
សារព័ត៌មានរាល់ថ្ងៃ សូមអំពាវនាវឲ្យប៉ុស្តិ៍ព្រំដែនទាំងឡាយ ធ្វើយ៉ាងតឹងរឹងតាម នឹងប្រកាន់ខ្ជាប់នៅ អនុក្រឹត្យ ៦៤ មេតា ត្រួតពិនិត្យ និងគ្រប់គ្រង តាមច្បាប់ ដោយគ្មានការបញ្ឆោត ឬអនុញ្ញាតឲ្យមានការឆ្លងតាមច្រករបៀង ទោះបីជាក្នុងពេលថ្ងៃក៏ដោយ។
សារព័ត៌មានរាល់ថ្ងៃយើងនឹងបន្តតាមដាន
និងបន្តប្រកាសផ្សាយព័ត៌មាន ដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងផលប្រយោជន៍ជាតិ៕







Post a Comment