Top News

ខ្មែរជួយខ្មែរ! កងទ័ពជាប់ដៃការពារទឹកដីពីសត្រូវឈ្លានពាន ប៉ូលីសមិននៅស្ងៀមចុះជួយច្រូតស្រូវគ្រួសារកងទ័ព!


រតនគីរី៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានចេញបញ្ជាដល់កម្លាំងនគរបាលចុះទៅជួបភរិយាវរ:កងទព័ដល់ផ្ទះ ដើម្បីពិភាក្សា និងជួយច្រូតកាត់ស្រូវជូនដល់យុទ្ធជនដែលជាប់ភារកិច្ចការពារព្រំដែននៅជួរមុខ(កម្ពុជា-ថៃ) នៅថ្ងៃស្អែក ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយភរិយាលោក Khan Tey កំពុងមានផ្ទៃពោះមិនទាន់សម្រាលកូន និងខ្វះខាតកម្លាំងពលកម្ម នៅភូមិសិរីមង្គល ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ លោកឧត្តមសេនីយ៍ទោស្នងការ ក៏នឹងឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនរបស់លោកមួយចំនួនទៀតជូនដល់ភរិយាលោក Khan Tey សម្រាប់ដោះស្រាយបញ្ហា និងប្រើប្រាស់ក្នុងពេលសម្រាលកូននាពេលខាងមុខផង។ 

ចំណាត់ការរបស់ស្នងការនគរបាលខេត្តរតនគិរី ធ្វើឡើងបន្ទាប់ពីកងទ័ពកម្ពុជា លោក Khan Tey បានបង្ហោះសារតាមហ្វេសប៊ុកអំពាវនាវឱ្យមានការជួយច្រូតស្រូវរបស់ខ្លួន ខណៈខ្លួនកំពុងជាប់ដៃការពារទឹកដីនៅព្រំដែន ហើយភរិយាកំពុងពរពោះថែមទៀត។ 

ក្រោយទទួលបានព័ត៌មាននេះ លោកស្នងការនគរបាលខេត្តរតនគិរី បានចាត់ចេញបញ្ជាភ្លាមៗ ដោយបច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋានបានទៅទំនាក់ទំនងជួបជាមួយភរិយាលោក Khan Tey រួចហេីយ គឺបានសម្របសម្រួល និងសហការជាមួយអជ្ញាធរមូលដ្ឋាន ដោយត្រូវរួមគ្នាជួយច្រូតកាត់ជូនគាត់នៅថ្ងៃស្អែកនេះ៕






Post a Comment

Previous Post Next Post

Kdaily-news ads