Top News

កម្លាំងចរាចរណ៍ បើកកិច្ចប្រជុំបន្តរឹតបណ្តឹងវិធានការណ៍ បម្រើសន្តិសុខសាធារណៈ ដើម្បីលើកកម្ពស់វិន័យចរាចរណ៍ និងលប់បំបាត់អំពើល្មើសច្បាប់!



មណ្ឌលគីរី៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលផែនចរាចរណ៍ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំកិច្ចប្រជុំដោយឧត្តមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងទទួលបន្ទុកផែនការងារសណ្ដាប់ធ្នាប់ ធ្វើតាមសេចក្តីណែនាំរបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្តីពីវិធានសកម្មដើម្បីលប់បំបាត់អំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកតាមគោលការណ៍ត្រឹមត្រូវ និងមានប្រសិទ្ធភាព។

កិច្ចប្រជុំមានការចូលរួមពីការិយាល័យផែនសណ្ដាប់ធ្នាប់ទាំង៣ អធិការរងទទួលបន្ទុកផែនការ នាយផ្នែក នាយរង និងកំពូលមន្ត្រីចរាចរណ៍ ក្រុង–ស្រុកទាំង៥ សរុបចំនួន ៣៥ នាក់។ កិច្ចប្រជុំពិភាក្សាអំពីវិធានការចម្បងៗ រួមមាន៖

ពង្រឹងវិន័យ បម្រាម–អនុញ្ញាត និងស្តង់ដារច្បាប់ចរាចរណ៍ជាតិ

តម្រង់អាទិភាពលើការទប់ស្កាត់អំពើល្មើសបង្កគ្រោះថ្នាក់

ពង្រឹងសមត្ថភាពប្រតិបត្តិការប្រចាំថ្ងៃ

បង្កើនការចុះត្រួតពិនិត្យពេលយប់ និងតំបន់ហានិភ័យ

បង្កើនការចែករំលែកព័ត៌មាន និងសហការណ៍អន្តរអង្គភាព

ក្រោមការដឹកនាំឆ្លាតវៃ និងការចូលរួមយ៉ាងសកម្មរបស់មន្ត្រីទាំងឡាយ កម្លាំងចរាចរណ៍បានបង្ហាញចិត្តខ្ពង់ខ្ពស់ក្នុងការធ្វើកាតព្វកិច្ចសាធារណៈ ដើម្បីធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់លើបណ្តាបណ្តោយផ្លូវទាំងអស់។

សារព័ត៌មាន រាល់ថ្ងៃ សូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលផែនចរាចរណ៍ ដែលបន្តធ្វើការយ៉ាងម៉ឺងម៉ាត់ ឆ្លើយតបតាមគោលនយោបាយរដ្ឋាភិបាល ក្នុងការការពារ ជួយសង្គ្រោះ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អបំផុត៕អត្ថបទ ឃិ សុខន











Post a Comment

Previous Post Next Post

Kdaily-news ads