Top News

ឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ ពាក់ពន្ធ័នឹងករណី(កាប់ប្លន់ម៉ូតូ)!



ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ។

នៅថ្ងៃទី១៦ខែវិឆ្ឆកា ឆ្នាំ ២០២៥ វេលាម៉ោង ១០:០០នាទី កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បានធ្វើការ ស្រាវជ្រាវ ឃាត់ជន សង្ស័យ ៤នាក់ និងម៉ូតូចំនួន ៣គ្រឿង ពាក់ពន្ធ័នឹង លួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពេីហឹង្សា ( កាប់ប្លន់ម៉ូតូ) នៅចំណុចផ្លូវបេតុង សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ៣នឹង៤៣នាទីយប់ទាបភ្លឺ ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ ២០២៥។ 

ជនសង្ស័យ៖

១-ឈ្មោះ នួន ធាន ភេទប្រុស អាយុ២៧ឆ្នាំ (ជាមុខសញ្ញាចាស់ទើបនឹងចេញពីពន្ធនាគារ)

២-ឈ្មោះ វិន ចាន់ខា ភេទប្រុស អាយុ២៦ឆ្នាំ 

៣-ឈ្មោះ  មិន ចាន់ឬទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ 

៤-ឈ្មោះ  មាច ថាវរុន ភេទ ប្រុស អាយុ៣៤ឆ្នាំ 

-បច្ចុប្បន្នការិយាល័យកំពុងចាត់ការតាមនីតិវិធី ។





Post a Comment

Previous Post Next Post

Kdaily-news ads