(ខេត្តតៃនិញ.ខេត្តត្បូងឃ្មុំ)៖ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូរបស់ខ្លួន ចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមព្រំដែន រវាងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលទាំងពីរ ដើម្បីជំរុញការដោះដូរទំនិញ និងការវិនិយោគឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព។ ភាគីទាំងពីរបានពិភាក្សា និងព្រមព្រៀងលើចំណុចសំខាន់ៗជាច្រើន ដូចជា ការធ្វើឱ្យមានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ ការគាំទ្រដល់សហគ្រិនតូចមធ្យម តម្រូវការអភិវឌ្ឍទីផ្សារដែលមានសក្តានុពល និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល បានបង្ហាញការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងខេត្តទាំងពីរ ដែលបានធ្វើឱ្យមានការរីកចម្រើនលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងសង្គម។ ពោលគឺជាការរួមចំណែកសំខាន់ក្នុងការរក្សាមិត្តភាពនិងសន្តិភាពតាមព្រំដែនកម្ពុជា–វៀតណាម។
<{{សន្និបាតលើកទីមួយនេះ}}> ក៏បានបញ្ជាក់ពីការបន្តសហការជាបន្តទៀត ដោយសេចក្ដីស្មោះត្រង់ និងជឿជាក់ថា ការចងក្រងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងខេត្តទាំងពីរ នឹងក្លាយជាគន្លងសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន ឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។
អង្គភាពសារព័ត៌មានរាល់ថ្ងៃ ព្រមទាំងប្រជាពលរដ្ឋសូមសរសើរចំពោះឯកឧត្តម ប៉ែន កុសល និងថ្នាក់ដឹកនាំគណៈប្រតិភូខេត្តត្បូងឃ្មុំ ដែលបានបំពេញបេសកកម្មយ៉ាងមានកិត្តិយស និងជោគជ័យ ដោយបង្ហាញពីភាពសកម្ម និងចក្ខុវិស័យឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព និងសហប្រតិបត្តិការរវាងប្រទេសជិតខាង៕ អត្ថបទ ឃិន សុខន











Post a Comment