Top News

BREAKING- ឧត្តមសេនីយ៍ ប៊ុន​ស៊ីនថា «ទោះ​បី​ខាតបង់​ខ្លាំង​ប៉ុណ្ណា​ ក៏​ត្រូវ​តែ​ទាមទារ​ប្រាសាទតាក្របីពីកម្ពុជាឱ្យ.!


អតីតមេភូមិភាគ២​  លោកឧត្តមសេនីយ៍ ប៊ុន​ស៊ីន​ បាតខ្លាង​ បាននិយាយថា​ «​ជា​ទស្សនៈ​ផ្ទាល់ខ្លួន ខ្ញុំ​នៅតែ​យល់ថា ប្រាសាទ​តា​ក្របី​ គឺជា​របស់​ប្រទេស​ថៃ។ ទោះបីជា​មនុស្ស​ជាច្រើន​និយាយ​ថា ការប្រើប្រាស់​កម្លាំង​ដើម្បី​ទាមទារ​ប្រាសាទ​នេះ​អាច​បណ្តាល​ឱ្យ​មានការ​ខូចខាត​យ៉ាង​ទូលំទូលាយ​ក៏ដោយ ក៏​ការសម្រេចចិត្ត​ទាមទារ​វា​មកវិញ​គឺ​ស្ថិត​នៅ​លើ​យើង​ដែរ​។»

លោកបន្តថា​ «​ប្រសិនបើ​យើង​ពិតជា​ចង់​ទាមទារ​ប្រាសាទ​មកវិញ មេទ័ព​ត្រូវតែ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​លះបង់ មិន​ថា​តិច​ឬ​ច្រើន​នោះ​ទេ ដែល​វា​អាស្រ័យ​លើ​ផែនការ​របស់​ថ្នាក់ដឹកនាំ។ តំបន់​ណា​ដែល​ជា​ផ្នែក​មួយ​នៃ​មាតុភូមិ​របស់​យើង ត្រូវតែ​ទាមទារ​មកវិញ។ នេះ​គឺជា​គំនិត​ផ្ទាល់ខ្លួន​របស់ខ្ញុំ​»​។​ Khaosod



Post a Comment

Previous Post Next Post

Kdaily-news ads