នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ជំនួយជាស្បៀងសង្គ្រោះបន្ទាន់ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹកចំនួន២១០០ គ្រួសារ នៅខេត្តព្រះវិហារ។
បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកពីតាមបណ្តាខេត្តជាប់ព្រំដែន ខ្មែរ-សៀម ត្រូវបានទទួលការយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងដោយមានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា នៅយប់នេះអំណោយចំនួន៣០០០កញ្ចប់ទៀតនឹងត្រូវដឹកចេញ មកចែកជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារបន្តទៀត។
សម្រាប់អំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភៀសសឹក១គ្រួសាររួមមាន៖
ក្នុងកញ្ចប់ថង់មាន ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, សាប៊ូដុំ, ប្រេងខ្យល់, ប្រេងកូឡា, អង្រឹង, អាវភ្លៀង, ពិល, កន្សែងធំ, ក្រមា, ធូបមូស, ថ្នាំពេទ្យ (4មុខ), ទឹកដោះគោ (២កំប៉ុង), នំលីលី, កន្ទេល, ម៉ុង, ភួយ, សារ៉ុង, សាប៊ូម្សៅ, ខោអាវឈុត ដាក់ខាងក្រៅមាន ទឹកស៊ីវអ៊ីវ, មីជាតិ, ត្រីខ, តង់, ធុងទឹក៕
![]() |















Post a Comment