(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) បានប្រកាសចូលរួមឧបត្ថម្ភថវិកា ២,០០០,០០០ដុល្លារ (២លានដុល្លារ) ដល់ជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន។
ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា និងលោកជំទាវ គឺជាការចូលរួមចំណែកជួយដល់ជនភៀសសឹកដែលកំពុងរងគ្រោះដោយសារការឈ្លានពានរបស់យោធាថៃ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នា ជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕






Post a Comment