(មណ្ឌលគិរី)៖ មហាជន និងអ្នកធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ៧៦ បានថ្លែងអំណរគុណ និងសរសើរជាសាធារណៈចំពោះការខិតខំប្រឹងប្រែងរបស់ លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលបានបន្តអនុវត្តសកម្មភាពថែទាំ ជួសជុលជាប្រចាំ ទោះក្នុងលក្ខណៈផ្លូវកំពុងរងការខូចខាតជាច្រើនកន្លែងក្តី។
ក្នុងរយៈពេលផ្លូវកាន់តែទ្រុតទ្រោមចុងក្រោយនេះ អ្នកបើកបរជាច្រើនបានឲ្យដឹងថា កម្មវិធីជួសជុលប្រចាំថ្ងៃរបស់ក្រុមការងារមន្ទីរ បានជួយបន្ថយការលំបាកក្នុងការធ្វើដំណើរជាពិសេសតាមចំណុចដែលរងការខូចខាតធ្ងន់។ ការសម្អាតលើផ្លូវ ការបំពេញដីថ្ម និងការជួសជុលបន្ទាន់បានធ្វើឲ្យផ្លូវនៅតែអាចប្រើប្រាស់បានក្នុងកម្រិតសមរម្យ និងធានាសុវត្ថិភាពមួយកម្រិតសម្រាប់ប្រជាពលរដ្ឋ។
មហាជនមួយចំនួនបានបញ្ជាក់ថា ការយកចិត្តទុកដាក់របស់មន្ទីរ និងក្រុមបច្ចេកទេស ជារឿងដែលគួរត្រូវបានអបអរសាទរ ព្រោះជាការងារដែលត្រូវការខិតខំប្រឹងប្រែងខ្ពស់ និងការប្តេជ្ញាចិត្តក្នុងការរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបន្តមានប្រយោជន៍ជូនសាធារណៈ។
សកម្មភាពទាំងនេះបង្ហាញពីភាពស្មោះត្រង់ក្នុងការបម្រើការងារសាធារណៈ និងសមត្ថភាពដឹកនាំរបស់លោក រស់ គឹមធន ប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្ត ក្នុងការផ្តល់សេវាដែលឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់។
មជាមហាជន និងជាអ្នកតាមដានសេវាសាធារណៈ ពួកយើងសូមថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ក្រុមការងារទាំងមូល ដែលបានខំប្រឹងធ្វើការងារដោយមិនខ្លាចការលំបាក–មិនរំលងទូទាំងពេលវេលា។
សូមឲ្យការខិតខំប្រឹងប្រែងល្អនេះបន្តធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់មន្ទីររឹងមាំ ហើយក្លាយជាគំរូល្អសម្រាប់ការគ្រប់គ្រង និងថែទាំគោលដ្ឋានបណ្តាញផ្លូវក្នុងខេត្តមណ្ឌលគិរី៕ អត្ថបទ ឃិន សុខន
















Post a Comment