កណ្តាល៖ ឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀន ដែលបណ្តាលអោយជនសង្ស័យហ៊ាន គម្រាមថានឹងសម្លាប់ជីតា និងម្តាយមីង ទាំងធ្វើអោយខូចខាតដោយចេតនា ដែលខ្លួនធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ តែពេលចេញមកវិញមិនរាងចាល នូវកំហុសឆ្គងដដែល ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្តងទៀត ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៥ នៅចំណុចភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពសមត្ថកិច្ចមូលដ្ធាន បានប្រាប់អោយដឹងថា÷ ស្ត្រីរងគ្រោះមានឈ្មោះ ច្រាយ ច្រាង អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ត្រូវជាមីងបង្កើត) ចំនែកជនសង្ស័យមានឈ្មោះ ឈីម ទី ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ (វិជ្ជមានសារធាតុញៀន + ) មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលមួយលើក ពីបទធ្វើអោយខូចខាតដោយចេតនា (ត្រូវជាក្មួយ) និងមានទីលំនៅជាប់របងផ្ទះម្តាយមីង ក្នុងភូមិឃុំកើហេតុ ។
វត្ថុតាងចាប់យក : ដុំថ្ម(ឥដ្ឋការ៉ូឡា)ចំនួន០២ដុំ,ឥដ្ឋប្រហោងចំនួន០១ចំហៀង។
សមត្ថកិច្ចបន្តទៀតថា÷ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំនិងតែងតែគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះជាញឹកញាប់។ លុះនៅវេលាកើតហេតុ ជនរងគ្រោះកំពុងដាំបាយ ក៏ឃើញជនសង្ស័យដើរចូលមកសុំលុយ តែជនរងគ្រោះមិនមានលុយអោយ ហេីយជនសង្ស័យក៏បានទៅសុំលុយជីតាថែមទៀត តែជីតាក៏មិនមានលុយអោយ ក៏ស្រាប់តែជនសង្ស័យខឹងច្រឡោត ទាញបានដុំឥដ្ឋ(ការ៉ូឡានិងឥដ្ឋប្រហោង ) គម្រាមគប់ជនរងគ្រោះ ម្តាយមីងនិងជីតា និងថែមទាំងបានយករទេះរុញរបស់ជីតា បោកចោលថែមទៀត ហើយជនសង្ស័យបានស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះ និងស្រែកគំរាមរកដុតផ្ទះចោល ។
ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបាន ស្ត្រីរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលអោយជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា÷ ខ្លួនពឹតជាបានប្រព្រឹត ដូចពាក្យបណ្តឹងរបស់ ជនរងគ្រោះពឹតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










Post a Comment