Top News

ករណីបង្រ្កាបទបល្មើសស្រុកកោះញែកការអនុវត្តច្បាប់ដោយមន្ត្រីមានសមត្ថកិច្ចខ្លះៗ ដែលអាចជំទាស់នឹងប្រការ៩៦ ទទួល និងជំរុញអំពើល្មើស”!


(ខេត្តមណ្ឌលគិរី)៖ ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងអនុវត្តគោលនយោបាយរដ្ឋបាលព្រៃឈើតឹងរឹង តាមបន្ទុកច្បាប់ព្រៃឈើ ឆ្នាំ២០០២ និងប្រការស្តីពីការគ្រប់គ្រងធនធានធម្មជាតិ ស្រុកកោះញែកបានបើកប្រតិបត្តិការទប់ស្កាត់បទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោក សី ទូច អភិបាលស្រុកជាអធិបតីប្រតិបត្តិការ។ ក្រុមការងារបានបញ្ជូនសកម្មភាពបង្រ្កាប ទៅលើសិប្បកម្មកែច្នៃឈើ និងឡដុតធ្យូងចំនួន៥កន្លែង ដែលបើកអាជីវកម្មដោយ បំពានលើប្រការ៣០ និងប្រការ៩៨ នៃច្បាប់ព្រៃឈើ ដែលហាមឃាត់ការកាត់បំផ្លាញ យកទ្រព្យសម្បត្តិព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងកែច្នៃទ្រព្យសម្បត្តិព្រៃឈើជាសកម្មភាពពាណិជ្ជកម្ម។ ក្រុមការងារបានរាយការណ៍ថា មានឈើប្រមាណ១០ម៉ែត្រគូប ត្រូវបានបង្ហាញជាវត្ថុតាង និងបានកម្ទេចឡធ្យូងខុសច្បាប់១១កន្លែង។

សកម្មភាពនេះមានការសម្របសម្រួលចូលរួមពីលោក សុង គឹមហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។  របាយការណ៍ឺបានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានអនុវត្តតាមនីតិវិធីរដ្ឋបាល និងគោលការណ៍ស្តីពី “ការចុះត្រួតពិនិត្យ និងការប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើ” យ៉ាងត្រឹមត្រូវ។ទោះជាយ៉ាងណា.សំណួរដ៏ធ្ងន់ធ្ងរមិនអាចជៀសវាងបានទេ។

គេមិនអាចមើលរំលងពីការពិតថា ម៉ាស៊ីនត្រង់ស៊ីន័រអាឈើរបស់ជនល្មើសបានដំណើរការរយៈពេលយូរ ទាំងមានសម្លេងរំខានឮច្បាស់ ព្រមទាំងរថយន្តដឹកឈើដែលចូល ចេញតាមផ្លូវសាធារណៈ ដែលមានមន្ទីរ និងអង្គភាពជំនាញស្នាក់ស្ទាក់រាប់សិបចំណុច។

ស្ថានការណ៍នេះ បានបង្កើតសញ្ញាសង្ស័យយ៉ាងខ្លាំងពីសង្គមចំពោះ“ការអនុវត្តច្បាប់ដោយមន្ត្រីមានសមត្ថកិច្ចខ្លះៗ ដែលអាចជំទាស់នឹងប្រការ៩៦ (ទទួល និងជំរុញអំពើល្មើស)”

ដែលច្បាប់ព្រៃឈើកំណត់ពិន័យយ៉ាងតឹងរឹង។

តើការដំណើរការ និងការដឹកជញ្ជូនឈើខុសច្បាប់ត្រូវបានអនុញ្ញាតឱ្យកើតឡើងដោយសារតែការខ្វះប្រសិទ្ធភាពក្នុងការត្រួតពិនិត្យ?ការល្មោភលោភលន់?

ឬការប្រើប្រាស់អំណាចផ្លូវការយ៉ាងមិនសមស្រប ដែលជាការបំពានលើ ក្រមវិន័យនិងសីលធម៌មន្រ្តីរាជការស៊ីវិល?

ជាក់ស្តែង នៅពេលក្រុមការងារចូលដល់ ផ្ទះខ្លះបានចាក់សោរ និងគេចខ្លួនបាត់មុន នេះបង្ហាញពីការផ្តល់ឬការជូនដំណឹងជាមុន ដែលជាការបំពានយ៉ាងផ្ទាល់ទៅលើប្រការ១១៥ នៃនីតិវិធីព្រហ្មទណ្ឌ ស្តីពី “ការរំខានការងារអនុវត្តច្បាប់”។ វត្ថុតាងទាំងអស់ ត្រូវបានរដ្ឋបាលព្រៃឈើស្រុកកោះញែកយកទៅចុះជាបញ្ជី ក្រោមនីតិវិធី កំណត់ត្រាវត្ថុតាង ដើម្បីបញ្ជូនទៅតុលាការធ្វើប្រតិបត្តិការតាមច្បាប់។ការឆ្លុះបញ្ចាំងពីសារទាំងនេះបទល្មើសព្រៃឈើមិនមែនជាបទល្មើសធម្មតាទេ ប៉ុន្តែជាប្រព័ន្ធដែលកើតឡើងដោយការអនុញ្ញាតពីក្នុងប្រព័ន្ធផ្ទាល់។

សង្គមកំពុងអំពាវនាវឱ្យមានការពិនិត្យផ្ទៃក្នុង 

សូមស៊ើបអង្កេតលើមន្ត្រីដែលមានការអនុញ្ញាតឱ្យមានបទល្មើសកើតឡើង មិនអនុញ្ញាតឱ្យមានការអត់ឱនទោសទាល់តែសោះ ចំពោះអំពើបំពាន ឬអំពើខុសច្បាប់គ្រប់ប្រភេទ ទោះបីជាករណីតូច ឬធំក៏ដោយ។ ខុសតិចពិន័យតាមច្បាប់។ ខុសធំ ពិន័យត្រឹមត្រូវ។ មិនមានការអត់ឱន មិនមានការបម្រុងទុក និងមិនមានការរំលង។

ដើម្បីឲ្យការអនុវត្តច្បាប់ព្រៃឈើស្រុកកោះញែក មានប្រសិទ្ធភាពពិតប្រាកដ។នេះមិនមែនគ្រាន់តែជាប្រតិបត្តិការបង្រ្កាប តែជាករណីសាកល្បងភាពស្មោះត្រង់របស់អង្គភាពរដ្ឋទេ។ 

ត្រូវការត្រួតពិនិត្យខាងក្នុងលើមន្ត្រីដែលបានអនុញ្ញាតឱ្យមានបទល្មើសកើតឡើង ការអនុវត្តបញ្ជារដ្ឋបាលបែប មិនអត់ឱនទោសចំពោះមន្ត្រីខិលខូចលួចបើកដៃឲ្យមានបទល្មើស៕ ដោយ ឃិន សុខន










Post a Comment

Previous Post Next Post

Kdaily-news ads