(មណ្ឌលគិរី)៖ ថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៥ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់លោក រស់ គឹមធន ប្រធាន បានបញ្ចប់បំពេញការជួសជុលផ្លូវលើផ្លូវជាតិលេង៧៦ នៅចំណុច Pk72+200 (19m x 1m) និង Pk74+600 (2m x 1.2m)។ កិច្ចការនេះជាដំណាក់កាលសំខាន់សម្រាប់ធានាសុវត្ថិភាព និងធ្វើឱ្យចរាចរណ៍រលូនឡើង សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញក្នុងតំបន់។
ការអនុវត្តន៍ដោយមានការគ្រប់គ្រងយ៉ាងម៉ត់ចត់ និងតាមគោលនយោបាយបច្ចេកទេស បានបង្ហាញពីភាពប្តេជ្ញា និងវិជ្ជាជីវៈរបស់មន្ទីរសម្រាប់សុខក្ដីរបស់សហគមន៍។ យើងសូមអរគុណ និងសរសើរជូនលោក រស់ គឹមធន និងក្រុមការងារគ្រប់គ្នានៅមន្ទីរដែលបានធ្វើការងារយ៉ាងខិតខំ ដើម្បីផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពដល់ប្រជាជន៕ដោយ ឃិន សុខន









Post a Comment