Top News

កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កោះហៅក្រុងក្មេងទំនើង៦នាក់ មកធ្វើកិច្ចសន្យាអប់រំពាក់ព័ន្ធនឹងករណីបង្ហោះម៉ូតូតាមទីសាធារណៈ!


(ស្វាយរៀង)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨និង៤៥នាទីព្រឹក កម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស បានកោះហៅក្រុមក្មេងទំនើងចំនួន៦នាក់ ប្រុស ដែលបានប្រព្រឹត្តករណីបង្ហោះម៉ូតូតាមទីសាធារណៈ នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៦នាក់ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៩និង៣៥នាទីព្រឹក បក្សពួកខ្លួន បាននាំគ្នាជិះម៉ូតូចេញពីសាលាឌុបគ្នាទៅដល់ចំណុចលើផ្លូវលំភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ បាននាំគ្នាជិះម៉ូតូបង្ហោះលើដងផ្លូវ ចំនួន២លើកពិតប្រាកដមែន។

ជាមួយគ្នានេះ ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោក ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ក្រុមក្មេងទំនើងទាំង ៦នាក់ បានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលយកទៅអប់រំបន្តចំណែកឯម៉ូតូទាំង៣គ្រឿង ត្រូវបានដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយៈពេល ៣ខែទើបប្រគល់វិញ៕











Post a Comment

Previous Post Next Post

Kdaily-news ads