ភ្នំពេញ៖ យើង សារព័ត៌មានរាល់ថ្ងៃ k-pormeanrolthgy.com.kh និង (ត្បូងឃ្មុំ)ចូលធ្វើកាតព្វកិច្ចសារព័ត៌មានតាមការស្នើសុំរបស់ប្រជាពលរដ្ឋ “ពាមប៉ោ” ដែលបានរងទុក្ខលំបាកការដឹកជញ្ជូនកសិផលជាងកន្លះខែ ដោយមន្រ្តីមូលដ្ឋានមិនសូវយកចិត្តទុកដាក់។ តែបន្ទាប់ពីការផ្សាយតែមួយយប់ លោក មេឃុំស្តីទី ជុំ វ៉ាត បានប្រើពាក្យរំលោភប្រម៉ាថថា៖ «សែតបំពុលសង្គម ថ្ងៃក្រោយកុំយកមកផ្សាយ»។
នេះគឺជាទង្វើ លើសលប់ និងរំលោភច្បាប់ ព្រោះ៖វាជា “ការបំពានសិទ្ធិសារព័ត៌មានឬរំលោភសិទ្ធិស្ថាប័នព័ត៌មាន”ជា “ការប្រើអំណាចមិនសមស្រប” និងជារឿងដែលអាចទាក់ទងទៅនឹង វិន័យរដ្ឋបាល និងទំនួលខុសត្រូវច្បាប់ តាមបទបញ្ជារដ្ឋបាលជាក់ស្តែង។
មន្រ្តីរដ្ឋមិនអាចប្រើអំណាចបង្ខំ–វាយប្រហារអ្នកធ្វើការងារសារព័ត៌មានបានឡើយ។ ការសម្ដែងសម្តីបែបនេះ មិនត្រឹមតែបំពុលឥទ្ធិពលរដ្ឋបាលទេ ប៉ុន្តែជាការគំរាមបែប រំលោភសិទ្ធិសេរីភាពព័ត៌មាន ដែលគាំទ្រដោយរដ្ឋធម្មនុញ្ញ។
យើងសូមរំលឹកប្រសាសន៍ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលតែងមានប្រសាសន៍ថា៖ «កុំយកអ្នកសារព័ត៌មានធ្វើជាខ្មាំងសត្រូវ»
ប្រសាសន៍នេះច្បាស់ថា សារព័ត៌មានគឺជាម៉ាស៊ីនបង្ហាញសម្លេងប្រជាពលរដ្ឋ មិនមែនជាគោលដៅឱ្យអ្នកមានអំណាចប្រើវាសម្រាប់បំបាក់មុខការងារគេបានឡើយ។
ដោយសារការបំពាននេះ យើងបានដាក់ពាក្យប្តឹង ផ្លូវការទៅអភិបាលនៃគណអភិបាលស្រុកស្នួល សុំឱ្យអនុវត្តន៍តាមនិតិវិធីដែលចែងក្នុង៖
ច្បាប់នយោបាយរដ្ឋបាលក្រមវិន័យមន្រ្តីរាជការនិងច្បាប់ពាក់ព័ន្ធនឹងការការពារសិទ្ធិសារព័ត៌មាន។យើងសូមទាមទារឲ្យមាន៖ សកម្មភាពវិន័យបន្ទាន់ ចំពោះលោក ជុំ វ៉ាត
ការធានាសុវត្ថិភាព និងសិទ្ធិការងារ របស់អ្នកសារព័ត៌មាននិង ការដោះស្រាយច្បាស់លាស់ ដើម្បីកុំឱ្យអ្នកមានអំណាចប្រើពាក្យរំលោភស្ថាប័នព័ត៌មានទៀត។
សារព័ត៌មានមិនមែនជាខ្មាំងសត្រូវរដ្ឋ ប៉ុន្តែជាសម្លេងពលរដ្ឋដែលពឹងផ្អែកលើយុត្តិធម៌។យើងមិនត្រឹមតែធ្វើការងារយើងការពារសិទ្ធិនៃវិជ្ជាជីវៈ និងកិត្តិយសស្ថាប័នព័ត៌មានទេ!យើងការពារសិទ្ធិសារព័ត៌មានទាំងមូល៕ដោយ៖ ឃិន សុខន








Post a Comment