Top News

ឯកឧត្តម ប៉ែន កុសល្យ បង្ហាញស្មារតីដឹកនាំរឹងមាំ និងវិន័យការងារខ្ពស់ ក្នុងបទបញ្ជាគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ!


(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ ក សាលាខេត្ត។

កិច្ចប្រជុំនេះ បង្ហាញយ៉ាងច្បាស់ពីសមត្ថភាពដឹកនាំប្រកបដោយវិជ្ជាជីវៈ ស្មារតីទទួលខុសត្រូវ និងវិន័យការងារខ្ពស់របស់ឯកឧត្តមអភិបាលខេត្ត ក្នុងការបញ្ជា សម្របសម្រួល និងតាមដានការអនុវត្តភារកិច្ចរបស់អង្គភាពពាក់ព័ន្ធនានា ដោយមានទិសដៅច្បាស់លាស់ និងប្រសិទ្ធភាព។

ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ប៉ែន កុសល្យ គណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បាន និងកំពុងដំណើរការការងារដោយមានសណ្តាប់ធ្នាប់ សាមគ្គីភាព និងឆន្ទៈរួមខ្ពស់ ក្នុងការធានាសន្តិសុខ សុវត្ថិភាពសង្គម និងការគ្រប់គ្រងរដ្ឋបាលឲ្យមានប្រសិទ្ធភាព បម្រើផលប្រយោជន៍សាធារណៈ និងសុខុមាលភាពប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ៕អត្ថបទ ដោយ ឃិន សុខន









Post a Comment

Previous Post Next Post

Kdaily-news ads