Top News

ឃាត់ខ្លួនបានហើយលោកប្តីស្តីគម្រាមថានឹងសម្លាប់កាប់ប្រហារដោយផ្លែពូថៅ ត្រូវប្រពន្ធប្តឹងសមត្ថកិច្ច!



កណ្តាល៖ ក្រោយគេចខ្លួនអស់០២ថ្ងៃ ជនសង្ស័យដែលជាប្តី  ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបានហើយ ករណី គំរាមកំហែងថានឹងសម្លាប់កាប់ដោយផ្លែពូថៅ ទៅលើស្ត្រីរងគ្រោះជាប្រពន្ធ    ដោយហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី១២ខែធ្នូឆ្នាំ២០២៥ នៅចំណុចក្នុងភូមិឃ្លាំងមឿងត្បូង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា÷ ស្ត្រីរងគ្រោះមានឈ្មោះ  ណន តុលា  អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ(ជាប្រពន្ធ) ចំនែកជនសង្ស័យមាន ឈ្មោះ គ្រុយ សុីថាត  អាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាប្តី (វិជ្ជមាននូវសារធាតុញៀន) ដោយអ្នកទាំងពីរមានទីលំនៅជាមួយគ្នាក្នុងភូមិសង្កាត់កើតហេតុ ។  

 វត្ថុតាងចាប់យក៖  ពូថៅផ្លែដែក ដងឈើចំនួន ០១ ។

សមត្ថកិច្ចបានប្រាប់អោយដឹងទៀតថា÷  កន្លងមកជនសង្ស័យជាប្តី  តែងតែរករឿងអុកឡុក គំរាមកំហែង រកប្រើហិង្សាដាក់ជនរងគ្រោះ ជាប្រពន្ធជាច្រើនលើកច្រើនសារ   លុះនៅថ្ងៃកើតហេតុ ស្ត្រីរងគ្រោះបានចេញទៅកន្លែងជាងសាឡនដើម្បីកក់សក់ និងអ៊ុតសក់ បានបន្តិច    ជនសង្ស័យក៏បានជិះម៉ូតូមកដល់ ដោយនៅនឹងដៃមានកាន់ពូថៅ  ហើយស្រែកគម្រាមទៅលើស្ត្រីរងគ្រោះថា  ÷ ង៉ែង កក់សក់អ៊ុតសក់ទៅណាង៉ែង ??កក់សក់ អ៊ុតសក់ទៅរកប្រុសមែន ? ប្រយ័ត្នអញកាប់ង៉ែងមួយពូថៅ  !! ក្រោយគម្រាមរួច ជនសង្ស័យក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ  បានមួយសន្ទុះស្រាប់តែកូនស្ត្រីរងគ្រោះបានទូរស័ព្ទប្រាប់ថា ម៉ែ ! ពុក បានបោកចានបោកឆ្នាំងខ្ទិចខ្ទីអស់ហើយ !   ដោយអស់ការស៊ូទ្រាំ  ស្ត្រីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំពិលអោយជួយអន្តរាគមន៏ ។ 

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម  កម្លាំងសមត្ថកិច្ចក៏បានទៅដល់ផ្ទះស្ត្រីរងគ្រោះ  តែ ជនសង្ស័យបានគេចខ្លួនបាត់ទៅហើយ   ទើបសមត្ថកិច្ចបន្តការស្រាវជ្រាវអស់០២ថ្ងៃ ទើប ឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៥ នាំយកមកសាកសួរ ។ 

 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លេីយសារភាពថា ÷ ខ្លួនពឹតជាបានគំរាមកំហែងថានឹងសម្លាប់ ស្ត្រីរងគ្រោះ ជាប្រពន្ធពឹតមែន ។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រដើម្បីបន្ដចាត់ការតាមនីតិវិធី៕





Post a Comment

Previous Post Next Post

Kdaily-news ads