Top News

ករណីប្រម៉ូលវត្ថុតាងបទល្មើសឈើក្នុងដែលការពារខេត្តមណ្ឌលគិរី បានធ្វើឱ្យមតិសាធារណៈជនរិៈគន់!

ខេត្តមណ្ឌលគិរី)៖ ករណីវត្ថុចាប់យកទាំងអស់ក្នុងតំបន់ការពារខេត្តមណ្ឌលគិរី ដែលត្រូវបានដឹកជញ្ជូនទៅដាក់រក្សាទុកនៅ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងបង្កឲ្យមានការចាប់អារម្មណ៍ និងការរិះគន់យ៉ាងខ្លាំងពីសាធារណមតិ និងប្រភពព័ត៌មានជាច្រើនក្នុងខេត្ត។

ប្រភពមួយចំនួនបានលាន់មាត់រិះគន់ថា ការដឹកជញ្ជូនវត្ថុចាប់យកខាងលើមានចំនួន៤,៥ឡានមកហើយនោះ ទាំងមិនបានអនុវត្តតាមនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ ដោយគ្មានលិខិតដឹកជញ្ជូន ឬលិខិតបញ្ជាក់ការវាស់វែង (ប៉េសេ) ឲ្យបានច្បាស់លាស់។ ការខ្វះខាតឯកសារផ្លូវការទាំងនេះ បានបង្កការសង្ស័យពីសាធារណជនថា អាចមានភាពមិនប្រក្រតី ឬអបអែបជាមួយបទល្មើសណាមួយក៏អាចថាបាន។ យ៉ាងណាមិញ ខាងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី តាមការបញ្ជាក់របស់ លោក ហាល់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ការប្រមូល និងដឹកជញ្ជូនវត្ថុចាប់យកទាំងនេះ ធ្វើឡើងដោយផ្អែកលើ លិខិតជូនដំណឹងពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីយកទៅដាក់រក្សាទុកសម្រាប់ប្រើប្រាស់ជាការងាររដ្ឋ។ ការបញ្ជាក់នេះ ជាការឆ្លើយតបចំពោះការរិះគន់ដែលកំពុងកើតមានក្នុងសង្គម។


ទោះជាយ៉ាងណាក៏ដោយ សាធារណមតិ និងអ្នកតាមដានការងារបរិស្ថាននៅក្នុងខេត្ត នៅតែបន្តសួរសំណួរថា បើមានលិខិតជូនដំណឹងពីថ្នាក់ក្រសួងហើយ តើហេតុអ្វី បានជាប្រភពថាថ្នាក់ខេត្តមិនដឹង តែទោះជាមានរឿងកើតឡើងយ៉ាងនេះក្តី ខេត្តបានកោះប្រជុំបន្ទាន់ព្រឹកថ្ងៃ១៦ខែធ្នូ២០២៥នេះហើយ។  បើមានអ្វីប្លែកប្រែបួលអង្គភាពសារព័ត៌មានរាល់ថ្ងៃនឹងធ្វើការផ្សាយជូនបន្តសូមអរគុណ៕អត្ថបទ ឃិន សុខន






Post a Comment

Previous Post Next Post

Kdaily-news ads