Top News

អភិបាលរងស្រុកចន្ទ្រា ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភថវិកា ជូនគ្រួសារសមាជិកសារព័ត៌មាន ដែលទទួលបានកូនភ្លោះ!


(ស្វាយរៀង)៖ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោក ធឿន រដ្ឋា អភិបាលរងស្រុកចន្ទ្រា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកចន្ទ្រា ព្រមទាំងលោក ស្រី កុសល ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកចន្ទ្រា និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តគ្រួសារសមាជិកសារព័ត៌មាន ក្នុងន័យមនុស្សធម៌ និងសាមគ្គីភាពវិជ្ជាជីវៈ។ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកអភិបាលរង និងក្រុមការងារ បាននាំយកថវិកាចំនួន ៤០ម៉ឺនរៀល ប្រគល់ជូនភរិយារបស់លោក អ៊ុំ កំសឿន សមាជិកសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកចន្ទ្រា ដែលទើបសម្រាលកូនភ្លោះ ចំនួន ២នាក់ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ការចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភថវិកានេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ការចូលរួមរំលែកទុក្ខសុខ និងស្មារតីមនុស្សធម៌ខ្ពស់ របស់ថ្នាក់ដឹកនាំស្រុក ជាពិសេសលោក ធឿន រដ្ឋា ដែលតែងតែគាំទ្រ លើកទឹកចិត្ត និងឈរជាប់ជាមួយបងប្អូនអ្នកសារព័ត៌មាន ក្នុងគ្រប់កាលៈទេសៈ។ ទន្ទឹមនោះ សកម្មភាពនេះក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាពរឹងមាំ រវាងអាជ្ញាធរមូលដ្ឋាន និងសមាគមសារព័ត៌មាន ដែលជាមូលដ្ឋានសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់តម្លៃមនុស្សធម៌ នៅមូលដ្ឋានស្រុកចន្ទ្រា ឱ្យកាន់តែមានភាពកក់ក្តៅ និងជិតស្និទ្ធថែមទៀត៕អត្ថបទ ដោយ ឃិន សុខន





Post a Comment

Previous Post Next Post

Kdaily-news ads